ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ផ្ញើសារអបអរលោក មីន អ៊ុងឡាំង ដែលក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក មីន អ៊ុង ឡាំង (Min Aung Hlaing) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីរបស់ប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចតេជោរំពឹងថា ក្នុងអាណត្តិដឹកនាំរបស់លោក មីន អ៊ុង ឡាំង ទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា នឹងត្រូវបានរឹតចំណងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

លោក មីន អ៊ុង ឡាំង (Min Aung Hlaing) ត្រូវបានសភាមីយ៉ាន់ម៉ាសម្រេចបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដែលលោកគឺជាបេក្ខជនទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមបេក្ខជន៣រូប។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមប្រមុខគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យរបស់លោក មីន អ៊ុង ឡាំង នាពេលនេះ។

សម្ដេចតេជោ តាមរយៈសារលិខិតផ្ញើជូនលោក មីន អ៊ុង ឡាំង កាលពីថ្ងៃទី៦ ខែមេសា បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងមីយ៉ាន់ម៉ា ហើយដែលកំពុងបន្តរីកចម្រើន។ សម្ដេចតេជោ ថា កម្ពុជា-មីយ៉ាន់ម៉ា ជាមិត្តភាពដ៏យូរអង្វែង ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជ្រៅដោយភាពជារួមនៃសាសនា និងវប្បធម៌ ក៏ដូចជាការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។
សម្ដេចតេជោ បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងទាំងនេះ និងកិច្ចសហប្រតិបត្តិការ នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់ លោក មីន អ៊ុង ឡាំង ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ។

តាមលិខិតខាងលើ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តធ្វើការងារឱ្យកាន់តែជិតស្និទ្ធជាមួយលោក មីន អ៊ុង ឡាំង ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាជាឧត្តមប្រយោជន៍នៃប្រជាជនទាំងពីរ ហើយសម្ដេចថា ក៏ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


