ព័ត៌មានជាតិ
ប្រធានបក្សនយោបាយមីយ៉ាន់ម៉ា សរសើរនាយករដ្ឋមន្ត្រីកម្ពុជាថាមានសមត្ថភាពខ្លាំងខាងយោធា
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ជាអ្នកដឹកនាំពោរពេញដោយសមត្ថភាព ចំណេះដឹង ពិសេសប្រកបដោយបទពិសោធន៍ខាងយោធា។

ការលើកសរសើរនេះបានធ្វើឡើងដោយលោក U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ក្នុងពេលចូលជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះនៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

គោលបំណងនៃដំណើរទស្សនកិច្ចពេលនេះ លោក U Khin Yi បានបញ្ជាក់ថាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការលើការងារបណ្ដាញផ្សព្វផ្សាយ។
ភ្ជាប់នឹងការលើកឡើងនេះ លោកប្រធានគណបក្ស ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេសមានបទពិសោធច្រើនខាងវិស័យកងទ័ព។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍សម្រាប់ដំណើរទស្សនកិច្ចរបស់លោក U Khin Yi និងគណៈប្រតិភូនៅកម្ពុជា ព្រមទាំងបានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ។សម្ដេចធិបតីបានជំរុញលើកទឹកចិត្ត និងគាំទ្រចំពោះការបន្តពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាបក្សនិងបក្ស ពិសេសក្របខ័ណ្ឌយុវជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


