Connect with us

បច្ចេកវិទ្យា

iPhone ដំណើរការមុខងារ ដោះសោទ្វារបន្ទប់សណ្ឋាគារ

បានផុស

នៅ

នៅក្នុងទូរសព្ទ iPhone ប្រតិបត្តិការ iOS 15 និងនាឡិកាឆ្លាតវៃ Apple Watch ប្រតិបត្តិការ watchOS 8 ដែលចេញលក់កាលពីខែកញ្ញា ឆ្នាំមុន បានបន្ថែមនូវមុខងារ Room Key អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើទូរសព្ទ និងនាឡិការបស់ខ្លួនដោះសោរទ្វារបន្ទប់ ឬច្រកចេញនៅក្នុងសណ្ឋាគារបានយ៉ាងងាយស្រួល។

Someone Filmed Hayat Hotels Testing Out Apple's Hotel Key Wallet Feature
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈកាលពីខែមុន នាចុងឆ្នាំ២០២១ សណ្ឋាគារ Hyatt នៅសហរដ្ឋអាមេរិក ​បានប្រកាសគាំទ្រ និងសហការជាមួយមុខងារ Room Key តាមរយៈកម្មវិធី Apple Wallet ទៅលើអ្នកប្រើប្រាស់មួយចំនួនតូច ដើម្បីសាកល្បងមុខងារនេះនៅក្នុងសណ្ឋាគាររបស់ខ្លួន។

ក្នុងនោះដែរ ពិធីករទូទស្សន៍អាមេរិក លោក Rich DeMuro បានចូលទៅស្នាក់នៅសណ្ឋាគារ Hyatt Regency Long Beach ដើម្បីសាកល្បងសមត្ថភាពមុខងារ Room Key ហើយលោកក៏បានថតវីដេអូបង្ហាញពីរបៀបប្រើប្រាស់ផងដែរ។

Apple Wallet Now Supports Hotel Keys From Some Hyatt Locations - MacRumors

ពិធីកររូបនេះ ប្រាប់ថា មុខងារ Room Key មិនត្រឹមតែអាចប្រើនៅបន្ទប់ប៉ុណ្ណោះទេ វាក៏អាចប្រើដើម្បីដោះសោនៅតាមទីតាំងប្រើរួមគ្ទ្វាដូចជា ទ្វារជណ្តើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹក និងទីតាំងផ្សេងមួយចំនួនទៀតក្នុងសណ្ឋាគារ។

គួរបញ្ជាក់ថា មុខងារថ្មីនេះ មិនទាន់មានដាក់ឱ្យដំណើរការនៅក្នុងប្រទេសផ្សេងនៅឡើយ ​ខណៈកម្ពុជាក៏មិនទាន់អាចប្រើបានដែរ។

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Gmail បន្ថែមមុខងារថ្មី អាចប្រើដូច​ Telegram និង Messenger ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម