ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ទម្លាយសារចេញពីចិត្តធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា
តារាចម្រៀងស្រីកូនមួយអ្នកនាង ពេជ្រ សូលីកា ថ្វីត្បិតអាជីពសិល្បៈរបស់នាង បច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ ក្រោយពេល ដែលកន្លងមកធ្លាប់ បានផ្ទុះនូវរឿងរ៉ាវស្រូវស្នេហាយ៉ាងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានជាច្រើនពិតមែន ប៉ុន្តែតារាស្រីរូបនេះ នូវតែរក្សាបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនគ្រប់ស្រទាប់វ័យ។

ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រ នៅលើទីផ្សារសិល្បៈរបស់តារាស្រីរូបស្រស់ អ្នកនាង ពេជ្រ សូលីកា នេះគឺផ្តើមចេញពីភាពអត់ធ្មត់រួមផ្សំនឹងការប្រើប្រាស់ចរិតលក្ខណៈសាកសមជានារីខ្មែរ ដែលនាំឲ្យទស្សនិកជនភាគច្រើនលួចសរសើរនិងគោរពរាល់ទង្វើឬសកម្មភាពរបស់នាង ដែលបានស្តែងឡើងស្ទើរគ្រប់គ្នា។

ទន្ទឹមគ្នានោះដែរ ម្ចាស់បទសង្ស័យ ពេលនេះក៏បានទម្លាយសារចេញពីចិត្ត ដោយបង្កប់ន័យអប់រំខ្ពស់ ចំពោះមហាជនទូទៅ ផងដែរ។ អ្នកនាង ពេជ្រ សូលីកា បានថ្លែងរៀបរាប់ចេញពីអារម្មណ៍របស់ខ្លួនថា បើគេស្អប់អ្នក ទោះបីអ្នកប្រឹងធ្វើល្អប៉ុនណា ក៏គេរកកន្លែងទើសអ្នកទាល់តែបាន។ ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេ ប្រឹងធ្វើល្អឲ្យអស់ពីចិត្តទៅ បើគេមិនពេញចិត្ត ជារឿងរបស់គេ។


តារាស្រីអ្នកនាង ពេជ្រ សូលីកា បាននិយាយដោយខ្លីទៀតថា ហេតុនេះ សូមកុំចំណាយខួរក្បាល នឹងពេលវេលាលើមនុស្សអវិជ្ជមានច្រើនពេក។ បន្ថែមពីលើនេះ អ្នកនាង ពេជ្រ សូលីកា បានបញ្ជាក់ឲ្យដឹងថា ខ្លឹមសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែរថា សម្រាប់ពាក្យពេចន៍ខ្លះៗខាងលើនេះ នាងគ្រាន់តែសម្រង់ចេញពីសៀវភៅកម្លាំងចិត្តរបស់លោកគ្រូ គូ សុភាព ប៉ុណ្ណោះ។ ជាមួយអត្ថន័យខ្លឹមសាររបស់អ្នកនាង ពេជ្រ សូលីកា នេះកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់គ្នា៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារារ៉េប ជីដេវីត ត្រៀមចេញចម្រៀងក្នុងផលិតកម្មថ្មី នៅពេលឆាប់ៗខាងមុខនេះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?