ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ នឹងមានអគារសង្គ្រោះបន្ទាន់កម្ពស់៣ជាន់ដ៏ទំនើប នាពេលខាងមុខ
ខេត្តពោធិ៍សាត់ នឹងមានអគារសង្គ្រោះបន្ទាន់កម្ពស់៣ជាន់ដ៏ទំនើបនាពេលខាងមុខក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបម្រើដល់ការវះកាត់ជូនដល់អ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងឱកាសទទួលថវិកាឧបត្ថម្ភគាំទ្រពីសប្បុរសជនសម្រាប់ចូលរួមកសាងអគារសង្គ្រោះបន្ទាន់នៅថ្ងៃទី០៧ ខែកុម្ភៈ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា គម្រោងសាងសង់អគារសង្គ្រោះបន្ទាន់នេះ ជាគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលរងខេត្ត ដែលបានឈរឈ្មោះគៀងគររកសប្បុរសជនគ្រប់មជ្ឈដ្ឋាន សាងសង់អគារមួយខ្នងនេះដែលមានទំហំ ៣១.៧៤x១៥.៨២ម៉ែត្រ កម្ពស់៣ជាន់ មាន៣៦បន្ទប់ បំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។ លោកអភិបាលខេត្តបានបន្តថា អគារនេះ មានជាន់ផ្ទាល់ដី គឺជាជាន់បម្រើសេវាកម្មទូទៅ ដែលក្នុងនោះមានបន្ទប់សម្រាប់គ្រូពេទ្យសម្រាក, បន្ទប់ប្រជុំ, កន្លែងសម្រាប់សួរព័ត៌មាន, កន្លែងរងចាំ, បន្ទប់ដាក់សម្ភារៈពេទ្យ, បន្ទប់យាមប្រចាំការ, សាលសង្គ្រោះបន្ទាន់, បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់, បន្ទប់ទំនេរ, ជណ្តើរជើង និងជណ្តើរយន្ត។

ចំណែកជាន់ទី១ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។ជាន់ទី២ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣និងជាន់ទី៣ គឺជាជាន់សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលក្នុងនោះមានការបែងចែក ចេញជាបន្ទប់VIP និងបន្ទប់ធម្មតាគ្រែ៣។
លោកអភិបាលខេត្ត បានធ្វើការកោតសរសើរពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងការគៀងគររកសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


