កូវីដ-១៩
ក្រុមមនុស្ស និងមូលហេតុឆ្លងខ្លាំង នៃវីរុស អូមីក្រុង ក្នុងសហគមន៍កម្ពុជាបច្ចុប្បន្ន
ប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ប្រទេសកម្ពុជា បានឈានឡើងពីខ្ទង់ដល់ ដល់ខ្ទង់រយក្នុងមួយថ្ងៃ។ ជាក់ស្ដែងម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ អ្នកជំងឺឆ្លងក្នុងសហគមន៍ចំនួន ២១៨ ករណី ចំណែកថ្ងៃនេះមានចំនួន ១២៦ ករណី ដែលអ្នកជំងឺភាគច្រើន គឺស្ថិតនៅក្រុមយវ័យ ឬក្រុមវ័យកណ្ដាល។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើក្រុមយុវវ័យ ឬវ័យកណ្តាល ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ ឬការជួបជុំណាមួយច្រើន។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា អូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬ ដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣កុំ បូកនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជា ចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ប្រឆាំង នឹងជំងឺកូវីដ-១៩ រួមទាំងអូមីក្រុង (Omicron) និងការពារជនដែលងាយរងគ្រោះ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះដោយ រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍យើង។

លោក ម៉ម ប៊ុនហេង អំពាវនាវដល់យុវជន និងមនុស្សគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ដើម្បីការពារបុគ្គលខ្លួនឯង ដោយមិនត្រូវនាំវីរុសកូវីដ-១៩ អូមីក្រុង មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះ ភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២២ ៤៦៨ ករណី ក្នុងនោះ ប្រភេទអូមីក្រុង ក្នុងសហគមន៍មានចំនួនសរុប ១ ៤២២ ករណី។
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


