នយោបាយ
លោក បាន គីមូន ចាត់ទុកដំណើរទស្សនកិច្ចសម្ដេច ហ៊ុន សែនទៅមីយ៉ាន់ម៉ាថា ជារឿងសំខាន់ ដើម្បីបញ្ចប់ជម្លោះ
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ លោក បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាម៉ាកន្លងទៅនេះថា គឺជារឿងដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលដែលលោក បានជួបពិភាក្សាដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ នៅកូរ៉េខាងត្បូង។
លោក បាន គីមូន បានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានប្រកាសគាំទ្រនូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេស ការឯកភាពរបស់អាស៊ានចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ បន្ថែមលើនេះ លោកបានគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
លោក បាន គីមូន បានបង្ហាញក្តីសង្ឃឹមថា សម្ដេចតេជោ នឹងមានជំនួបល្អប្រសើរជាមួយនឹងលោកប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ជាពិសេស លោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងមានភាពល្អប្រសើរ និងរីកចម្រើន ហើយទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េនិងអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណចំពោះការលើកឡើងរបស់លោក បាន គីមូន និងពិតជារីករាយដែលបានធ្វើជាសហប្រធានជាមួយលោកនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អង្គការ UPF ពិតជាបានធ្វើការងារនេះដ៏ល្អនិងសំខាន់ដែលជាយន្តការមួយសម្រាប់ ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ទៀតថា អង្គការ UPF បានយកចិត្តទុកដាក់ក្នុងការប្រមូលយកថ្នាក់ដឹកនាំពិភពលោកបច្ចុប្បន្ន និងអតីតមេដឹកនាំមកជួបជុំនាពេលនេះ គឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា ៖«យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រក្នុង ការពង្រឹងសកម្មភាពរបស់អង្គការ UPF នេះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ»៕
ដោយ៖ ណារី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore