ចរាចរណ៍
ជនជាតិចិនបើករថយន្ដបុករថយន្ដពីរគ្រឿងនៅចំណុចផ្លូវបំបែកជាបួន
ជនជាតិចិនប្រុស ស្រី មួយក្រុមបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តហាយលែនឌ័រមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបំបែកជាបួន និងរុញទៅបុកផ្ទប់ពីក្រោយរថយន្តកាមរីបាលែន មួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ត្រង់ចំណុចខាងមុខធនាគារ ហុង លីអុង តាមបណ្ដោយផ្លូវ២១៤កែងផ្លូវ៥១ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រី៣នាក់បើករថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9223 ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវ៥១ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន បានបើកឆ្លងកាត់ផ្លូវ២១៤ តែពេលដែលឆ្លងជិតបានពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស LX570 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-2777 ដែលបើកបរដោយជនជាតិចិន ប្រុស ស្រី មួយក្រុមមានគ្នា៤ទៅ៥នាក់ តាមបណ្ដោយផ្លូវ២១៤ ទិសដៅពីលិចទៅកើត និងក្នុង ល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំរថយន្តហាយលែនឌ័រចំហៀងខាងស្តាំ និងរុញទៅបុកផ្ទុបពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាលែនមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-0362 ដែលឈប់ចតស្ងៀមនៅលើខឿនតាមចិញ្ចើមផ្លូវ រួមជាមួយបង្គោលស្លាក សញ្ញាចរាចរណ៍ បាក់អស់មួយដើម និងបណ្ដាលឲ្យរថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ដោយមិនអាចធ្វើការចរចាដោះស្រាយគ្នាបានទើប សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់នៅពេលក្រោយ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


