Connect with us

ព័ត៌មានជាតិ

តើអ្នកផ្ទុកមេរោគអេដស៍ អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានដែរឬទេ?

បានផុស

នៅ

តាម​ការប៉ាន់ប្រមាណរ​បស់​ក្រសួងសុខាភិបាល​ បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៥ ០០០ នាក់ស្មើនឹង​០,៥៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​នៅ​ទូទាំងប្រទេស​។​ប៉ុន្តែ​តើ​ពួកគាត់​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​បានដែរ​ឬទេ​?​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​វេជ្ជបណ្ឌិត អ៊ុក ​វិជ្ជា ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើស្បែក​ និង​កាមរោគ​នៃ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ នៅ​ថ្ងៃទី​១៥ ​កុម្ភៈ​នេះ​ថា អ្នករស់នៅជាមួយមេរោគអេដស៍អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចប្រជាពលរដ្ឋទូទៅនិងអ្នកមានជំងឺមួយចំនួនដែរ។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​រហូតមក​ដល់ពេលនេះ​យើង​មិនបាន​ដឹងថា​ តើ​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ ៧៥ ០០០​ នាក់​ នោះ​ទទួលបាន​ចាក់​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​នាក់​នោះទេ​ ដោយសារ​មិនមាន​តួលេខ​ ពីព្រោះពេលពួកគាត់​ទៅចាក់វ៉ា​ក់សាំង គេ​មិនសួរ​ពី​ស្ថានភាព​មេរោគ​ទេ​។ លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា «​ខាងខ្ញុំមិនមានតួ​លេខ​នេះ​ទេ ដោយគ្រាន់តែ​បាន​ជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នាៗ តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង អាស្រ័យតាម​ស្ថានភាព​របស់គាត់​ ដែល​វាយតម្លៃ​ដោយ​គ្រូពេទ្យថា​ អាចចាក់បាន​ឬមិនបាន​»​។

​​នៅពេល​សួរថា​ តើ​ខាង​មជ្ឈមណ្ឌល​មានបាន​ឱ្យ​បុគ្គលិក​តាម​មណ្ឌល​បើក​ថ្នាំ​ពន្យារ​សាកសួរ​ព័ត៌មាន​ពី​ការចាក់​វ៉ាក់សាំង​ពី​អ្នកជំងឺ​ពេល​គាត់​ទៅ​ទទួល​ថ្នាំ​ពន្យារ​ទេ លោកវេជ្ជបណ្ឌិតបាន​បញ្ជាក់ថា​« យើង​មិនមាន​គោលការណ៍​ណាមួយ​ឱ្យ​សួរនាំ​ពី​បញ្ហា​នេះ​ទេ​ យើង​គ្រាន់តែ​អនុវត្ត​វិធានការ​សុខាភិបាល​ពេល​ពួកគាត់​ទៅ​បើក​ថ្នាំ​ពន្យារ​អាយុជីវិត​ប៉ុណ្ណោះ ​ដូចជា​វាស់​កម្ដៅ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​ការធ្វើ​អនាម័យ​ដៃ​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩»​។ លោក​វេជ្ជបណ្ឌិត បាន​លើកឡើងថា ​បច្ចុប្បន្ន​នេះ ​មជ្ឈមណ្ឌល​មាន​កន្លែង​ព្យាបាល​ជំងឺអេដស៍​ទាំង​មនុស្ស​ចាស់​ និង​កុមារ​ប្រមាណ​ ៧១ ​កន្លែង​នៅ​ទូទាំងប្រទេស​រួមទាំង​គ្លីនិក​រ​បស់​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត​បាន​អះអាងថា ​ចាប់តាំងពី​កម្ពុ​ជាមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​រហូតមកដល់​ពេលនេះ ​មិនមាន​ព័ត៌មាន​ណាមួយ​បញ្ជាក់ថា ​អ្នក​ផ្ទុក​ជំងឺអេដស៍​មាន​ឆ្លង​ជំងឺ​នេះ​ នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ ​ឆ្នាំ​ ២០២២ ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ដូ​ស​ទី​ ១​ ដល់​ប្រជាពលរដ្ឋ​ចាប់ពី​ ៥ ​ឆ្នាំ​ឡើងទៅ​បាន​ចំនួន​ ១៤ ៣៧៩ ៧៦៦ ​នាក់ ដូ​ស​ទី​ ២ ​បាន​ចំនួន​១៣ ៨០១ ២៧៦​នាក់ ដូ​ស​ទី​ ៣ ​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ ឡើងទៅ​ចំនួន​ ៦ ០៨៦ ១៩៦ ​នាក់​ និង​ដូ​ស​ទី​ ៤​ អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​ចំនួន ​៦៦៦ ៤៩២ ​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៤៨ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម