ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជូនឈាម និងគ្រឿងពេទ្យ ទៅឲ្យទាហាននៅព្រំដែន ត្រៀមបើកការវាយប្រហារ (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនស្តុកឈាម និងគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ទៅឲ្យទាហានរុស្ស៊ី ដែលឈរជើងនៅតាមបណ្តោយព្រំដែនអ៊ុយក្រែន ក្នុងសកម្មភាពមួយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមានថា រុស្ស៊ី កំពុងរៀបចំសម្រាប់ការវាយប្រហារយោធាដ៏ធំមួយ លើប្រទេសអ៊ុយក្រែន។

ក្បួនទ័ពដ៏ធំដែលមានរថយន្តយោធាជាង ១០០គ្រឿងជាមួយទាហាន ក៏ត្រូវបានគេមើលឃើញផងដែរថា កំពុងធ្វើដំណើរឆ្ពោះទៅព្រំដែនអ៊ុយក្រែន ជាកន្លែងដែលទាហានរុស្ស៊ី ១៩០ ០០០នាក់បានដាក់ពង្រាយរួចទៅហើយ ដោយបង្កើនការភ័យខ្លាចថា លោក ពូទីន រៀបចំការវាយដណ្តើមយកទឹកដីនៅភាគខាងកើតអ៊ុយក្រែនហើយ។
Kharkiv ដែលជាទីក្រុងធំលំដាប់ទីពីររបស់អ៊ុយក្រែន គឺស្ថិតនៅជិតបំផុតទៅនឹងព្រំដែននោះ ហើយត្រូវបានគេសង្ស័យជាយូរមកហើយថា ជាគោលដៅនៅក្នុងការវាយប្រហាររបស់រុស្ស៊ី។

លោក ពូទីន បានបញ្ជូនកងទ័ពរុស្ស៊ីជាង១០ ០០០នាក់រួចទៅហើយ ទៅកាន់តំបន់ផ្តាច់ខ្លួន Donetsk និង Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកបានទទួលស្គាល់ ឯករាជ្យ។
ប្រភពមួយដែលមានទំនាក់ទំនងជាមួយចារកម្មអ៊ុយក្រែនបាននិយាយថា ទាហានប្រហែល ៦ ០០០នាក់ ត្រូវបានបញ្ជូនទៅទីក្រុង Donetsk, ៥ ០០០ នាក់ទៅ Luhansk និង ១ ៥០០ នាក់ទៅ Horlivka។

លោក បៃដិន និយាយថា លោកជឿថា ការដែលពូទីន ដាក់ទ័ពនិងបញ្ជូនឈាមសម្រាប់ផ្គត់ផ្គង់ទៅកាន់តំបន់ទាំងនោះ គ្មានហេតុផលអ្វីក្រៅពីការត្រៀមវាយប្រហារនោះទេ។ នេះគឺជាការចាប់ផ្តើមនៃការវាយប្រហាររបស់រុស្ស៊ីហើយ។
ប្រធានាធិបតីអាមេរិកបានប្រកាសថា អ្នកមិនត្រូវការឈាមទេ លុះត្រាតែអ្នកគ្រោងនឹងចាប់ផ្តើមសង្រ្គាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ End Time Headlines
ចុចអាន៖ ហេតុអ្វីសញ្ញា Z លើរថក្រោះរុស្ស៊ី ធ្វើឲ្យគេខ្លាច? ទាំងនេះជាការបកស្រាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


