ព័ត៌មានជាតិ
រដ្ឋមន្រ្តីការងារ ប្រាប់ឲ្យមន្រ្តីខ្លួន រកមូលហេតុដែលនាំឲ្យខ្វះកម្លាំងពលកម្ម តាមរោងចក្រ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យមន្ត្រីត្រូវរកមូលហេតុឱ្យឃើញថា តើហេតុអ្វីបានជាមានបញ្ហាខ្វះកម្លាំងពលកម្មនៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេស ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

ការស្នើរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២តាមរយៈប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM)។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា « ខ្ញុំសូមស្នើដល់សមាជិក សមាជិកា អង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់បន្ថែមទៀត អំពីមូលហេតុនៃការខ្វះកម្លាំងពលកម្ម ដើម្បីដាក់ចេញនូវទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបឲ្យបានទៅនឹងតម្រូវការកម្លាំងពលកម្មនេះ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុកឲ្យបានទាន់ពេលវេលា»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានជំរុញដល់អង្គសន្និបាតទាំងមូល ត្រូវលើកបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ មកពិភាក្សាឱ្យបានផុលផុស និងដាក់ចេញនូវដំណោះស្រាយសមស្រប សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យប្រសើរឡើងនូវឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចជាតិយើងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩‑ ២០២៣ រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យស្របតាមផែនការ ជាពិសេសការចូលរួមអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកថា«អ្វីដែលយើងសម្រេចបាន គឺពិតជាមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់យើងទាំងអស់គ្នា ជាពិសេស កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ដើម្បីបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់ទាំង៥ របស់យើង»៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


