ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ក្នុងទីក្រុងធំៗទូទាំងពិភពលោកតវ៉ាឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម
ការតវ៉ាបានកើតឡើងមុនគេនៅខាក្រៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣ម៉ោង បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាននិយាយថា លោកបានចាប់ផ្តើមវាយប្រហារហើយ។

តាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា មនុស្សរាប់ពាន់នាក់នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកបានកាន់ទង់ជាតិអ៊ុយក្រែន និងបាននាំគ្នាស្រែកថា «ឈប់ឈ្លានពានទៅរុស្ស៊ី»។
នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាតុកររាប់ពាន់នាក់ដែលមានជនជាតិអ៊ុយក្រែនជាច្រើននាក់ និងអ្នកខ្លះកំពុងយំបានជួបជុំគ្នានៅខាងក្រៅតំបន់ Downing Street ដែលជាគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីដើម្បីជំរុញឲ្យអង់គ្លេសចាត់វិធានការឲ្យខ្លាំងឡើងថែមទៀត។

អ្នកតវ៉ាម្នាក់បាននិយាយថា ៖«យើងត្រូវការជំនួយ។ យើងត្រូវការនរណាម្នាក់ជួយគាំទ្រពួកយើង។ អ៊ុយក្រែនតូចណាស់ ហើយរងសម្ពាធដ៏ធំ»។
នៅទីក្រុងបារីស ប្រទេសបារាំងវិញ អ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ារាប់រយនាក់បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា យើងស្ថិតក្នុងពេលវេលាគ្រោះថ្នាក់ណាស់ក្នុងពិភពលោកទាំងមូល»។
នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ តារាសម្តែងអេស្ប៉ាញម្ចាស់ពានរង្វាន់ Oscar លោក Javier Bardem ក៏បានចូលរួមក្នុងបាតុកម្មដែលមានអ្នកតវ៉ារាប់ពាន់នាក់នៅខាងក្រៅស្ថានទូតរុស្ស៊ី។

លោក Bardem បាននិយាយថា ៖«វាជាការឈ្លានពាន…។ វាបានបំពានសិទ្ធិជាមូលដ្ឋានរហូតដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន និងច្បាប់អន្តរជាតិ ព្រមទាំងអ្វីៗជាច្រើនទៀត»។
ទង់ជាតិខ្នាតយក្សត្រូវបានលើកនៅទីលាន Times Square ក្នុងទីក្រុង Manhattan ដោយហ្វូងអ្នកតវ៉ារាប់រយនាក់។
នៅរដ្ឋធានី Bern របស់ប្រទេសស្វីស មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដោយបានកាន់ទង់ជាតិអ៊ុយក្រែន និងនាំគ្នាស្រែកថា «សន្តិភាពដើម្បីអ៊ុយក្រែន!»។

បុរសឈ្មោះ Agapi Tamir អាយុ២៨ឆ្នាំដែលបានចូលរួមជាមួយក្រុមតវ៉ានៅសហគមន៍អ៊ុយក្រែនក្នុងប្រទេសក្រិកបាននិយាយថា ៖«រឿងតែមួយគត់ដែលយើងជឿគឺថា អព្ភូតហេតុណាមួយនឹងជួយបញ្ឈប់រឿងដ៏អាក្រក់ និងគួរឲ្យភ័យខ្លាចដែលកំពុងកើតឡើងឥឡូវនេះ»។
ស្របពេលជាមួយគ្នានេះនៅទីក្រុងហ្សឺណែវ ក៏មានការតវ៉ាដែលរៀបចំដោយយុទ្ធនាការអន្តរជាតិដែលឈ្នះរង្វាន់ណូបែលសន្តិភាពដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) នៅខាងក្រៅទីស្នាក់ការសហភាពអឺរ៉ុបរបស់អង្គការសហប្រជាជាតិបានថ្កោលទោសថា ការគំរាមកំហែងរបស់លោក ពូទីន គឺប្រើអាវុធនុយក្លេអ៊ែរ។

ការតវ៉ានៅទីក្រុងជាច្រើនទៀតក៏បានកើតឡើងដូចជា Beirut, Tel Aviv, Dublin, Prague រួមទាំងទីក្រុងរុស្ស៊ីដូចជា មូស្គូ St Petersburg និង Yekaterinburg ដែលបាននាំគ្នាស្រែកថា «បញ្ឈប់សង្គ្រាមទៅ!»។ នៅរុស្ស៊ី ប៉ូលិសបានចាប់អ្នកតវ៉ា១៦៦៧នាក់នៅក្នុងទីក្រុង៥៣៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


