ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានប្រទេសណា ហ៊ានផ្តល់អាវុធឲ្យអ៊ុយក្រែន (មានវីដេអូ)
កាលពីថ្ងៃអង្គារទី១ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលស្ថិតក្នុងចំណោមបុគ្គលត្រូវបានដាក់ទណ្ឌកម្ម បានព្រមានអំពីផលវិបាក ចំពោះប្រទេសណាដែលបញ្ជូនអាវុធទៅឲ្យ អ៊ុយក្រែន។

លោកបាននិយាយថា “អ្នកដែលផ្គត់ផ្គង់អាវុធដ៍សាហាវដល់អ៊ុយក្រែន នឹងទទួលខុសត្រូវ”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានយកចិត្តទុកដាក់ចំពោះការព្រមាននេះឡើយ ដោយនិយាយថា ខ្លួនកំពុងធ្វើការដើម្បីពន្លឿន ការផ្គត់ផ្គង់អាវុធដែលត្រូវបានអនុម័តក្នុងកញ្ចប់ទឹកប្រាក់ចំនួន ៣៥០លានដុល្លារអាមេរិក ដោយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា “យើងរំពឹងថា គ្រឿងសព្វាវុធនឹងចាប់ផ្តើមទៅដល់ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ចេញពីកញ្ចប់ប្រព័ន្ធសុវត្ថិភាពសរុប ដែលយើងបានអនុម័តសម្រាប់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារកាលពីឆ្នាំមុន”។

កញ្ចប់នោះ រួមមានទាំងអាវុធធុនតូច គ្រាប់រំសេវ និងអាវក្រោះ ក៏ដូចជាមីស៊ីលបាញ់រថក្រោះ Javelin ផងដែរ ដែលជាសារសំខាន់សម្រាប់ការការពារប្រទេសអ៊ុយក្រែន។
លោកស្រី Psaki បន្តថា “យើងក៏កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តអង្គការណាតូផងដែរ ដើម្បីជួយសម្រួលដល់ការបញ្ជូនឧបករណ៍របស់យើង ទៅកាន់អ៊ុយក្រែន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសមួយនេះ គឺជាគោលដៅនៃការវាយលុករបស់លោក ពូទីន បន្ទាប់ពី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


