ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនេះ គឺជាគោលដៅនៃការវាយលុករបស់លោក ពូទីន បន្ទាប់ពី អ៊ុយក្រែន (មានវីដេអូ)
យោងតាមផែនទីដែលប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បង្ហាញក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរបស់គាត់ បានបញ្ជាក់ថា រុស្ស៊ី អាចរៀបផែនការធ្វើសកម្មភាពវាយលុក សាធារណរដ្ឋ ម៉ុលដាវី។
លោក Lukashenko គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោកថែមទាំងបានអនុញ្ញាតឲ្យលោក Putin ប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងចាប់ផ្តើមសម្រាប់ការលុកលុយអ៊ុយក្រែន ហើយត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ពង្រាយកងទ័ពឲ្យចូលក្នុងជម្លោះនេះទៀតផង។
ផែនទីនោះ បានបង្ហាញពីប្រទេសអ៊ុយក្រែនបំបែកទៅជាស្រុកបញ្ជាការប្រតិបត្តិការចំនួនបួន និងមានព្រួញពណ៌ក្រហម ដែលបង្ហាញពីចលនាកងទ័ពតាមការគ្រោងទុក។
ព្រួញមួយក្នុងចំណោមព្រួញទាំងនោះ មានប្រភពចេញពីទីក្រុងកំពង់ផែ Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីទៅមិនទាន់ដល់ ហើយបញ្ចប់នៅម្ខាងទៀតនៃព្រំដែនប្រទេស ម៉ុលដាវី។
កាលពីខែមករា ចារកម្មអ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចផ្តួចផ្តើមប្រតិបត្តិការក្លែងក្លាយនៅក្នុងប្រទេសម៉ុលដាវី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើអន្តរាគមន៍នៅក្នុងតំបន់ Transnistria ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី។
Transnistria ដែលជាដែនដីតូចចង្អៀតមានប្រជាជនប្រហែល ៤០០ ០០០ នាក់ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសម៉ុលដាវី ប៉ុន្តែរដ្ឋាភិបាលម៉ុលដាវី មិនមានសិទ្ធិអំណាចលើសាធារណរដ្ឋដែលបំបែកខ្លួនចាប់តាំងពីឆ្នាំ ១៩៩២ មកនោះទេ។
កងទ័ពរុស្ស៊ីបានឈរជើងនៅតំបន់ Transnistria ចាប់តាំងពីពេលនោះមក។ ហើយក្នុងឆ្នាំ ២០១៤ បន្ទាប់ពីលោក Putin បានកាន់កាប់ឧបទ្វីប Crimea, ប្រធានសភាតំបន់ Transnistria បានស្នើសុំចូលរួមជាមួយរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ អាមេរិកប្រកាសបញ្ចេញប្រេង ៣០លានបារ៉ែលពីស្តុកបម្រុង ដើម្បីជួយទីផ្សារអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


