ជីវិតកម្សាន្ដ
មើលសឹងមិនស្គាល់ តារាម៉ូដែល មីយ៉ាន់ម៉ា Paing Takhon ក្រោយចេញពីពន្ធនាគារម្សិលមិញ (មានវីដេអូ )
តារាសម្ដែងមីយ៉ាន់ម៉ា លោក Kyaw Taad Wei បានបង្ហោះវីដេអូនៃការសន្ទនារបស់លោកជាមួយ Paing Takhon នៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ បន្ទាប់ពីតារាសម្ដែង និងម៉ូដែលវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានលើកលែងទោស និងដោះលែងចេញពីពន្ធនាគារកាលពីម្សិលមិញ។
ការចេញឃ្លិបសន្ទនានេះ ជាលើកទីមួយហើយ ដែលអ្នកប្រើអ៊ីនធឺណិតមានឱកាសបានឃើញ Paing Takhon ។ ក្នុងវីដេអូនោះ គេឃើញតារាល្បីនេះមានសក់ខ្លី និងមានពុកចង្កា ហើយពាក់អាវខ្មៅ មើលសឹងមិនស្គាល់សោះ។ ក្រោយបង្ហោះឃ្លិបនេះបានតែ ៥ ម៉ោង មានអ្នកចូលមើលជាង ៧៩០.០០០ ដង និងចែករំលែកជាង ៣៤.០០០ ដង។
គួរបញ្ជាក់ថា Paing Takhon បានបាត់បង់សេរីភាពរបស់លោក ក្រោយការប្រមូលផ្ដុំប្រឆាំងរដ្ឋប្រហារ ដែលបានកើតឡើងនៅដើមឆ្នាំ ២០២១ ហើយបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីជំហររបស់គាត់។ ដូចអ្នកឧស្សាហកម្មកម្សាន្តផ្សេងទៀត ក្នុងប្រទេសមីយ៉ាន់ម៉ា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ចាប់តាំងពីរដ្ឋប្រហាររហូតដល់ថ្ងៃទី ២០ ខែមករា អ្នកតវ៉ាចំនួន ១.៤៨៨ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសម្លាប់ ហើយកុមារ និងយុវជនរាប់រយនាក់ត្រូវបានចាប់ខ្លួន៕
សូមទស្សនាវីដេអូរបស់លោក៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មីយ៉ាន់ម៉ា ដោះលែងតារាម៉ូដែល Paing Takhon ចេញពីពន្ធនាគារហើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


