Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា លាន អាហ្រ្វីលគីនីន ត្រូវបុគ្គលម្នាក់បង្ហោះសារទារបំណុល

បានផុស

នៅ

ផ្ទុះរឿងដ៏អាម៉ាស់មួយចំពោះអតីតពិធីករនិងតារាចម្រៀងដែលបច្ចុប្បន្នមានងារជាឧកញ៉ាគឺលោក លាន អាហ្វ្រីលគីនីន ខណ:ដែលថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថាឧកញ៉ារូបនេះជំពាក់លុយគេមិនសង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើយហើយចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា ងារជាឧកញ៉ាមានលុយពេញដៃហេតុអ្វី លាន អាហ្រ្វីលគីនីន បែរជាជំពាក់បំណុលគេមិនសងរហូតធ្វើឲ្យម្ចាស់លុយខឹងទម្លាយជាសាធារណ:នៅលើបណ្តាញសង្គមយ៉ាងអាម៉ាស់ដូច្នេះទៅវិញ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកឈ្មោះថា Sekha rithBe បានបង្ហោះភ្ជាប់រូបភាពឧកញ៉ា លាន អា ហ្រ្វីលគីនីន ​ដោយ​ផ្ដាំលោកឧកញ៉ារូប​នេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផង។ ម្ចាស់បំណុលរូបនោះបានលើកឡើងថាសូមជូនដំណឹងដល់ឈ្មោះ លាន​ អាហ្រ្វីលគីនីន​ ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ។

ពាក់ព័ន្ធនឹងរឿងដ៏រសើបនេះដែរ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបំភ្លឺពីឧកញ៉ា លាន អាហ្រ្វីលគីនីន បាននៅឡើងទេជុំវិញរឿងនេះ។ ដូច្នេះសង្ឃឹមថា ឧកញ៉ា លាន អាហ្រ្វីលគីនីន នឹងចេញមុខបកស្រាយឆាប់ៗ ដើម្បីស្រាយមន្ទិលមហាជន។ 

សូមបញ្ជាក់ថា អតីតតារាប្រុស លាន អាហ្រ្វីលគីនីន បានផ្អាកពីអាជីពសិល្បៈទាំងស្រុងក្រោយ​ក្លាយ​ខ្លួនជាឧកញ៉ាហើយបន្ទាប់មកលោកក៏បានប្រែខ្លួនងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងដឹកថ្មលក់​ជា​ដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម