ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី រុស្ស៊ី ទាំងនេះ សុទ្ធតែជាប់ទណ្ឌកម្ម ក្នុងនោះក៏មានអតីតកូនប្រសារ ពូទីន
ចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ជាថ្ងៃដែលរុស្ស៊ីទទួលស្គាល់ជាផ្លូវការ នូវរបបផ្តាច់ខ្លួននៃសាធារណរដ្ឋ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ហើយបានបើកផ្លូវសម្រាប់ការលុកលុយ។ បីថ្ងៃក្រោយមក ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រឆាំងនឹងអ្នកនយោបាយ និងមហាសេដ្ឋីរុស្ស៊ីរាប់រយនាក់ ដែលគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ធនាគារ រោងចក្រចម្រាញ់ប្រេង និងវិស័យសំខាន់ៗផ្សេងទៀត។

ក្នុងចំណោមទណ្ឌកម្មទាំងនោះ រួមមានជនជាតិរុស្សីដែលមានជាងគេប្រមាណ ១០០ នាក់។ ដោយឡែកក្នុងនោះមានមហាសេដ្ឋី ១៧នាក់ហើយ កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឬសហភាពអឺរ៉ុប ដែលហាមឃាត់មិនឲ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ពួកគេ និងធ្វើអាជីវកម្មជាមួយក្រុមហ៊ុនលោកខាងលិច។ ចំណែកមួយចំនួន បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុញ្ញាតឲ្យរុស្ស៊ី បញ្ចូលឧបទ្វីបគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ។

យ៉ាងណាមិញ មហាសេដ្ឋីទាំងនោះភាគច្រើន មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ហើយថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានបញ្ចូលអតីតកូនប្រសាររបស់ពូទីន គឺលោក Kirill Dmitriev ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។
ទាំងនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ីនីមួយៗ ដែលត្រូវបានដាក់ទណ្ឌកម្មតាំងពីឆ្នាំ ២០១៤ រហូតមកទល់ពេលនេះ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីអតីតម្ចាស់ក្លឹប Chelsea ថាឲ្យ ពូទីន ចំៗ ក្រោយឪពុកត្រូវរឹបអូសទ្រព្យសម្បត្តិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


