ព័ត៌មានអន្ដរជាតិ
អ្នកស្ម័គ្រចិត្តបរទេស ២ ម៉ឺននាក់ទៅ អ៊ុយក្រែន ប្រយុទ្ធជាមួយទ័ព រុស្ស៊ី (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកស្ម័គ្រចិត្តអន្តរជាតិប្រហែល ២០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់កងកម្លាំងរុស្ស៊ី ។

លោក Kuleba បានប្រាប់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “ពួកគេមកពីប្រទេសជាច្រើនផ្សេងគ្នា ហើយភាគច្រើននៅអឺរ៉ុប ។ មនុស្សជាច្រើននៅលើពិភពលោកស្អប់រុស្ស៊ី និងអ្វីដែលខ្លួនកំពុងធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឆាំងដោយបើកចំហ និងប្រឆាំងនឹងពួកគេនោះទេ” ។
លោកបាននិយាយថា “ដូច្នេះនៅពេលដែលប្រជាជនមើលឃើញថា អ៊ុយក្រែនកំពុងប្រយុទ្ធ ប្រជាជនអ៊ុយក្រែនមិនចុះចាញ់ មនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេមានការលើកទឹកចិត្តដើម្បីចូលរួមក្នុងការប្រយុទ្ធ ហើយនាំប្រទេសរុស្ស៊ីឲ្យទទួលខុសត្រូវចំពោះការលុកលុយរបស់ខ្លួន” ។

លោកបញ្ជាក់ថា វាពិតជាមានសារៈសំខាន់បំផុតក្នុងការទទួលបានការគាំទ្រប្រកបដោយចីរភាព នយោបាយ សេដ្ឋកិច្ច និងយោធាពីជុំវិញពិភពលោក ។
គួររំឭកថា កាលពីចុងខែមុន នៅពេលចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបើកចំហរឲ្យជនបរទេសមកប្រទេសរបស់គាត់ដើម្បីបង្កើតជាផ្នែកនៃ “កងពលអន្តរជាតិ” ដែលនឹងប្រយុទ្ធជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


