ព័ត៌មានជាតិ
រោងចក្រផលិតដែកដំបូងគេនៅខេត្តបន្ទាយមានជ័យ បើកដំណើរការជាផ្លូវការ
ខេត្តបន្ទាយមានជ័យបានដាក់ឱ្យដំណើរការរោងចក្រផលិតដែកសម្រាប់គ្រឿងសំណង់ជាលើកដំបូង ដែលជាការវិនិយោគចម្រុះខ្មែរ ចិន និងថៃ ដែលស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដែក កាលពីថ្ងៃទី០៨មីនា លោក តឹក ប៊ុនធឿន តំណាងឱ្យក្រុមហ៊ុន ប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានឱ្យដឹងថា ការបើករោងចក្រផលិតដែកទី១ នៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន ពិសេសចង់ប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភណ្ឌក្លាយទៅជាតំបន់អភិវឌ្ឍន៍។
លោក តឹក ប៊ុនធឿន បន្តថា កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នេះលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ដោយវិនិយោគលើវិស័យអចលនវត្ថុ, បង្កើតផ្សារ, រោងចក្រ, សេវាកម្ម មួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា ក្នុងគម្រោងបន្ត គឺក្រុមហ៊ុននឹងកសាងរោងចក្រផលិតសំបករថយន្តនិងអាជីវកម្មវិស័យផ្សេងទៀតដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋក្នុងមូលដ្ខានដើម្បីលើកកម្ពស់ជីវិភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើអោយក្រុមហ៊ុន និងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋនៅឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

លោកអភិបាលខេត្តបានប្តេជ្ញាថា នឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេស ដែលមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


