ព័ត៌មានជាតិ
ជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យស្រុកស្វាយចេក ដោយសារជំនន់ទឹកភ្លៀងជន់លិច
អភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី នៅព្រលប់ថ្ងៃទី ៣ តុលា ២០២៣ បានដឹកនាំកងកម្លាំង រួមមានកងពលតូចថ្មើរជើងលេខ៥១ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលរងស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក និងជម្លៀសអ្នកជម្ងឺរកកន្លែងមានសុវត្ថិភាព។

ការចុះពិនិត្យនិងដោះស្រាយភ្លាមៗនោះ លោកក៍បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹងនិងកន្លែងដែលមានហានិភ័យមេត្តាប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានករណីចាំបាច់សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង។



គួរបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់គ្នាទាំងថ្ងៃនឹងយប់ធ្វើអោយតំបន់ខ្លះត្រូវជនលិចផ្លូវដោយសារទឹកហូរមិនទាន់តាមប្រព័ន្ធលូដែលស្ទះដូចជានៅក្រុងប៉ោប៉ែតនិងនៅតាមដងស្ទឹង។ជាក់ស្តែងថ្មីនេះម្នទីរពេទ្យបង្អែកស្រុកស្វាយចេកដែលនៅជិតស្ទឹងត្រូវបានទឹកជំនន់ជនលិច៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


