Connect with us

សន្តិសុខសង្គម

សម្តេច ស ខេង បដិសេធសំណើ​របស់សមត្ថកិច្ចចិន​ចង់ចាប់បទល្មើស​ជនជាតិខ្លួន​លើទឹកដីកម្ពុជា

បានផុស

នៅ

សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជា ដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា ដោយខ្លួនឯង។ ប៉ុន្តែសំណើរនេះ ត្រូវបានភាគីកម្ពុជា បដិសេធ។ នេះបើតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅទី០៩ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា សំណើរបស់ភាគីចិនខាងលើនេះ គឺមិនអាចទទួលយកបាននោះទេ ហើយម្យ៉ាងវិញទៀតសំណើបែបនេះក៏វាទាក់ទងនឹងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា «បើយើងផ្តល់អធិបតេយ្យភាពនេះទៅឱ្យចិន វាក៏ត្រូវឱ្យទៅប្រទេសផ្សេងទៀតដែរ ដែលកំពុងតែមានការិយាល័យសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ មានប្រទេសមួយចំនួន មិនតិចប៉ុន្មាននោះទេ»។

ហេតុផលនេះ សម្តេចក្រឡាហោមថា ភាគីចិនក៏បានឯកភាពផងដែរនូវអ្វីដែលកម្ពុជាបានលើកឡើងបែបនេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម