ព័ត៌មានអន្ដរជាតិ
ណាតូ បញ្ជូនកងទ័ពជាង ៣ម៉ឺននាក់ រួមទាំងយន្តហោះ និងនាវាចម្បាំងរាប់រយគ្រឿង ទៅមាត់ទ្វារ រុស្ស៊ី (មានវីដេអូ)
អង្គការ ណាតូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ រួមទាំងកងម៉ារីន នាវាផ្ទុកយន្តហោះ នាវាពិឃាត និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ទៅកាន់ប្រទេសន័រវេស ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។

កងទ័ពមកពី២៨ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង កំពុងចូលរួមក្នុងសមយុទ្ធរយៈពេលប្រហែលមួយខែ ដែលចាប់ផ្តើមនៅភាគខាងជើងប្រទេសន័រវេស កាលពីថ្ងៃចន្ទទី១៤ខែមីនា។

ក្នុងនាមជាសមាជិកណាតូ ប្រទេសន័រវេសមានព្រំដែនគោកជិត ២០០គីឡូម៉ែត្រ ជាមួយរុស្ស៊ី។

សមយុទ្ធនេះមានឈ្មោះថា Cold Response ត្រូវបានធ្វើឡើងក្នុងចម្ងាយត្រឹមតែពីរបីរយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី ចំពេលកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន បន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។

កងទ័ពប្រហែល ៣៥ ០០០នាក់, យន្តហោះ២០០គ្រឿង និងនាវាចំនួន៥០គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធ Cold Response រួមទាំងទាហានម៉ារីនប្រហែល ៩០០ នាក់ដែលនឹងដឹកនាំការចូលរួមរបស់ចក្រភពអង់គ្លេសផងដែរ។

ពួកគេនឹងវាយឆ្មក់តាមបណ្ដោយឆ្នេរសមុទ្រន័រវេស ពីក្រុមវាយប្រហារដែលដឹកនាំដោយនាវាចម្បាំង HMS Albion។

ចំណែក នាវាផ្ទុកយន្តហោះ HMS Prince of Wales ក៏នឹងចូលរួមផងដែរ អមដោយនាវាចម្បាំង HMS Richmond, នាវាពិឃាតប្រភេទ៤៥ឈ្មោះ HMS Defender, នាវាដឹកប្រេង Royal Fleet Auxiliary និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងបង្ហាញពីការរួបរួមកងកម្លាំងពហុភាគី ដើម្បីការពារប្រទេសន័រវេស និងតំបន់អឺរ៉ុបខាងជើង ប្រឆាំងសត្រូវសម័យទំនើប៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ថា សង្គ្រាមនឹងចប់ត្រឹមខែឧសភា ពេលរុស្ស៊ីអស់ធនធាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


