Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា សង្គ្រាមនឹងចប់ត្រឹមខែឧសភា ពេលរុស្ស៊ីអស់ធនធាន

បានផុស

នៅ

ទីប្រឹក្សារដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា លោករំពឹងថាសង្រ្គាមនឹងបញ្ចប់នៅដើមខែឧសភា នៅពេលដែលរុស្ស៊ី អស់ធនធានដើម្បីវាយប្រហារប្រទេសជិតខាងរបស់ខ្លួន។

This image has an empty alt attribute; its file name is afghanistan-war-2006-US-troops-1024x577.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleksiy Arestovich ទីប្រឹក្សានាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីល្ងាចថ្ងៃចន្ទទី១៤ខែមីនាថា “ខ្ញុំគិតថាមិនលើសពីខែឧសភាទេ ពោលគឺដើមខែឧសភាតែម្តង យើងគួរតែមានកិច្ចព្រមព្រៀងសន្តិភាព”។

រហូតមកដល់ពេលនេះ កិច្ចពិភាក្សារវាងទីក្រុង កៀវ និងទីក្រុងមូស្គូ ដែលលោក Arestovich មិនបានចូលរួមដោយផ្ទាល់ បានបង្កើតលទ្ធផលតិចតួចបំផុតក្រៅពីច្រករបៀងមនុស្សធម៌ ចេញពីទីក្រុងដែលឡោមព័ទ្ធរបស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is 97e60286ce6b52dc4051551dc50f74d5.jpg

នៅក្នុងវីដេអូមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើន លោក Arestovich បាននិយាយថា ពេលវេលាពិតប្រាកដនឹងអាស្រ័យលើចំនួនធនធានដែលវិមានក្រឹមឡាំងមានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តក្នុងយុទ្ធនាការនេះ។

គួររម្លឹកថា សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមនូវអ្វីដែលលោកហៅថា “ប្រតិបត្តិការយោធាពិសេស” ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសព្រមាន បើ រុស្ស៊ី ឈានជើងតែម្ខាងចូលទឹកដី ណាតូ សង្រ្គាមនឹងផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម