ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុប៣ប្រទេស ធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលនៅអ៊ុយក្រែន ក្នុងគោលបំណងធំមួយ
មេដឹកនាំអឺរ៉ុបចំនួនបីរូប បានធ្វើដំណើរទៅកាន់ទីក្រុង កៀវ កាលពីថ្ងៃអង្គារទី១៥ខែមីនា ដើម្បីបង្ហាញពីការគាំទ្ររបស់ប្លុកនេះចំពោះប្រទេសអ៊ុយក្រែន។

អ្នកទាំង៣ បានក្លាយជាឥស្សរជនបរទេសដំបូងគេ ដែលបានធ្វើទស្សនកិច្ចរដ្ឋធានីនេះ ចាប់តាំងពីសង្រ្គាមរបស់លោក Vladimir Putin ផ្ទុះឡើង។
នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក ប៉ូឡូញ និងស្លូវេនី បានទៅដល់ទីក្រុង កៀវ ដោយរថភ្លើង មុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

ប៉ូឡូញនិយាយថា ដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានយល់ព្រមក្នុងកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប នៅប្រទេសបារាំងកាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala និយាយថា “គោលបំណងធំបំផុតនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុបទាំងមូល ចំពោះអធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីបង្ហាញកញ្ចប់ជំនួយដ៏ទូលំទូលាយសម្រាប់ប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនផងដែរ”។

ចំណែកលោក Mateusz Morawiecki នាយករដ្ឋមន្ត្រីប៉ូឡូញ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារសំខាន់នៃដំណើរទស្សនកិច្ចនេះ។
លោកសរសេរនៅលើ Facebook ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅថ្ងៃទី២០នៃការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ នៅពេលឈានដល់ដំណាក់កាលបែបនេះសម្រាប់ពិភពលោក វាជាកាតព្វកិច្ចរបស់យើងដែលត្រូវបង្កើតប្រវត្តិសាស្ត្រ។ ព្រោះវាមិនមែនអំពីយើងទេ ប៉ុន្តែគឺអំពីអនាគតកូនចៅរបស់យើង ដែលស័ក្តិសមរស់នៅក្នុងពិភពលោកដែលគ្មានការជិះជាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Independent
ចុចអាន៖ អ៊ុយក្រែន អះអាងថា ទាហានរុស្ស៊ី ១៣ ៥០០នាក់ហើយ ត្រូវបានសម្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


