Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងថា ទាហានរុស្ស៊ី ១៣ ៥០០នាក់ហើយ ត្រូវបានសម្លាប់ (មានវីដេអូ)

បានផុស

នៅ

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កាលពីថ្ងៃអង្គារទី១៥ខែមីនា បានប៉ាន់ប្រមាណថា មានទាហានរុស្ស៊ីប្រមាណ ១៣ ៥០០នាក់ហើយ ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។

This image has an empty alt attribute; its file name is h_57534047-1.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខនេះគឺខ្ពស់ជាងតួលេខដែលត្រូវបានបញ្ជាក់ដោយទីក្រុងមូស្គូ ដែលអះអាងថា មានអ្នកស្លាប់តិចជាង៥០០នាក់ គិតត្រឹមដើមខែមីនា។

ទន្ទឹមនឹងនេះ អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន៤គ្រឿង, យន្តហោះមួយគ្រឿង និងយន្តហោះចម្បាំងមួយគ្រឿង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

This image has an empty alt attribute; its file name is SEI_92047718-1024x683.jpg

សរុបមក អ៊ុយក្រែនអះអាងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ី៩៥គ្រឿង និងយន្តហោះ៨១គ្រឿង។

អ៊ុយក្រែន​ថែមទាំងគូសបញ្ជាក់ទៀត​ថា រុស្ស៊ីមិន​បានទទួល​ជោគជ័យអ្វី​គួរ​ឲ្យ​កត់​សម្គាល់នោះទេ ​ក្នុងការវាយលុកកាលពីថ្ងៃចន្ទ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ណាតូ បញ្ជូនកងទ័ពជាង ៣ម៉ឺននាក់ រួមទាំងយន្តហោះ និងនាវាចម្បាំងរាប់រយគ្រឿង ទៅមាត់ទ្វារ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម