ជីវិតកម្សាន្ដ
ក្រោយមហាជនរិះគន់មួយប្រទេស Jooy បកស្រាយទាំងទឹកភ្នែក មូលហេតុមិនទៅបុណ្យសព Tangmo
អ្នកនិយមលេងអ៊ីនធឺណែត បានធ្វើទុក្ខបុកម្នេញខ្លាំង ដោយនាំគ្នាដាក់ hashtag យ៉ាងក្ដៅគគុកលើ Twitter ដល់គូស្នេហ៍ល្បីឈ្មោះ Warattaya Nilkuha ឬ Jooy និងស្វាមី Puttichai Kasetsin បន្ទាប់ពីមិនឃើញទៅបុណ្យសព Tangmo។

ក្រោយមក នៅថ្ងៃទី១៥ នាងក៏បានធ្វើការ Live តាមរយៈ Instagram ផ្ទាល់ខ្លួន ដោយពន្យល់លម្អិតទាំងទឹកភ្នែកនិងមូលហេតុ ដើម្បីឲ្យមនុស្សគ្រប់គ្នាយល់អំពីស្ថានភាពដែលបានកើតឡើងចំពោះនាង ជាពិសេសចំពោះបញ្ហាសុខភាពដែលត្រូវការយកចិត្តទុកដាក់ជាពិសេស។

នាងនិងស្វាមីសោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ Tangmo។ ប៉ុន្តែមូលហេតុចម្បងដែលមិនចូលរួមពិធីកាន់ទុក្ខ នោះគឺដោយសារនាងកំពុងមើលថែសុខភាពយ៉ាងតឹងរ៉ឹង ដើម្បីមានកូន។ ប្រសិនបើឆ្លងកូវីដ អ្វីគ្រប់យ៉ាងដែលនាងបានធ្វើអស់ជាច្រើនឆ្នាំ នឹងត្រូវខ្ជះខ្ជាយ។

គូស្នេហ៍ទាំងពីរនេះក៏បន្ថែមថា ” ម្យ៉ាងទៀតខ្ញុំចង់ឲ្យអ្នកប្រើគំនិតក្នុងការបញ្ចេញមតិ។ ខ្ញុំចង់ឲ្យអ្នកយល់ពីយើងទាំងពីរ ។ ចំពោះរឿងនេះ ខ្ញុំសុំទោសអ្នកទាំងអស់គ្នា កុំប្រកាន់ខឹង ខ្ញុំមិនចង់ខ្វល់ខ្វាយពីកម្មផល ឬសំណល់កម្មដែលបណ្ដាលមកពីការធ្វើឲ្យខូចចិត្តគ្នាទៅវិញទៅមកឡើយ ។ ហើយក៏អរគុណចំពោះការលើកទឹកចិត្តពីមិត្តភ័ក្ដិ អ្នកគាំទ្រ រួមទាំងមនុស្សជិតស្និទ្ធ ដែលយល់ពីពួកយើង” ។

យ៉ាងណាក៏ដោយ ទោះបីជាតារាសម្ដែងរូបនេះ មិនមែនជាមនុស្សដែលស្និទ្ធស្នាលនឹង Tangmo មិនមានលេខទូរស័ព្ទ មិនបានជជែក ឬមិនដែលនិយាយគ្នាតាំងពីចូលក្នុងវិស័យនេះ ជាង២០ឆ្នាំ ប៉ុន្តែនាងតែងទស្សនាកម្មវិធី រឿងភាគដែលស្វាមីនាងសម្ដែងជាមួយ Tangmo ជាពិសេសរឿងរ៉ាវរបស់ Tangmo តែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃ្លិបវីដេអូរបស់ Tangmo បង្ហាញក្នុងពិធីកាន់ទុក្ខ ធ្វើឲ្យអតីតស្វាមីនាងយំខ្សោះខ្លួន
ចុចអាន៖តារាល្បីៗទាំងនេះ មរណភាពទាំងវ័យក្មេង ផ្អើលសិល្បៈ ថៃ សឹងមិនជឿ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


