ជីវិតកម្សាន្ដ
ឃ្លិបវីដេអូរបស់ Tangmo បង្ហាញក្នុងពិធីកាន់ទុក្ខ ធ្វើឲ្យអតីតស្វាមីនាងយំខ្សោះខ្លួន
ជារូបភាពមួយ ដែលធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែក ស្របពេលដែលតារាសម្ដែង-ចម្រៀង Tono Phakin បានស្រក់ទឹកភ្នែកយំខ្សឹកខ្សួល ក្នុងពិធីកាន់ទុក្ខអតីតភរិយា Tangmo Nida កាលពីយប់មិញ។


បើទោះបីចំណងស្នេហ៍រវាង អតីតស្វាមី Tono Phakin និង Tangmo បានបញ្ចប់ទៅតាំងពីយូរយារណាស់មកហើយក្ដី។ ប៉ុន្តែអ្នកទាំងពីរ គឺជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្លាំង និងតែងតែមានបំណងប្រាថ្នាល្អសម្រាប់គ្នាទៅវិញទៅមក។ ថ្មីៗនេះ ក្នុងពិធីបុណ្យសពរបស់នាង Tono បានមកចូលរួមក្នុងពិធីទាំងទឹកមុខក្រៀមក្រំ។ មួយសន្ទុះ លោកក៏ចាប់ផ្ដើមកំសួលចិត្តស្រក់ទឹកភ្នែក នៅកណ្ដាលចំណោមមនុស្ស រហូតដល់តារាចម្រៀង Pu Anchalee ត្រូវឱប និងលួងចិត្តលោក។



ក្រោយមក ពេលពិធីបានបញ្ចប់គេស្មានដឹងថា តារាចម្រៀងនិងសម្ដែងរូបនេះយំកណ្ដាលពិធី គឺដោយសារតែឃ្លិបមួយបានបើកក្នុងពិធីកាន់ទុក្ខនាង។ ឃ្លិបនោះបង្ហាញពី Tangmo ញញឹមលេង ukulele ច្រៀងជាកាដូថ្ងៃខួបកំណើតឲ្យ Tono។



យ៉ាងណាមិញឃ្លិបនេះ ត្រូវបានអ្នកគាំទ្រចូលរួមបញ្ចេញយោបល់ ពីស្នេហារវាងអ្នកទាំងពីរ ដោយនិយាយថាបំណងប្រាថ្នា របស់អតីតគូស្នេហ៍នេះ គឺពិតជាលើសលប់ មិនអាចប្រៀបបានពិតមែន៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត
ចុចអាន៖ទិដ្ឋភាពតារាល្បីៗ ចូលរួមពិធីកាន់ទុក្ខ Tangmo ទាំងសោកសង្រេង និងអាឡោះអាល័យក្រៃលែង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


