ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី នឹងក្រ ពេលបញ្ចប់សង្គ្រាមប្រឆាំង អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនឹងធ្វើឲ្យប្រទេសនេះ “ក្រីក្រ អាម៉ាស់មុខ និងភាពឯកោជាច្រើនឆ្នាំ” ។

ថ្លែងនៅក្នុងវីដេអូប្រចាំថ្ងៃរបស់គាត់នៅលើ Telegram លោក Volodymyr Zelensky បានជំរុញឲ្យពាណិជ្ជកររុស្ស៊ី និងប្រជាពលរដ្ឋផ្សេងទៀតប្រឆាំងនឹងសង្គ្រាមមួយនេះ ។
លោក Zelensky បាននិយាយថា “ពលរដ្ឋរុស្ស៊ីអ្នកណាម្នាក់ដែលមានសិទ្ធិទទួលបានព័ត៌មានពិតអាចយល់រួចទៅហើយអំពីរបៀបដែលសង្រ្គាមនេះនឹងបញ្ចប់សម្រាប់ប្រទេសរបស់អ្នក ។ ភាពអាម៉ាស់ ភាពក្រីក្រ និងភាពឯកោច្រើនឆ្នាំ ក៏ដូចជាប្រព័ន្ធគាបសង្កត់ដ៏ឃោរឃៅនឹងប្រព្រឹត្តចំពោះពលរដ្ឋនៃប្រទេសរុស្ស៊ីតាមរបៀបអមនុស្សធម៌ ដូចអ្នកប្រព្រឹត្តចំពោះជនជាតិអ៊ុយក្រែនដូចគ្នា” ។

ទន្ទឹមនោះ លោក Zelenskyy ក៏បានអំពាវនាវឲ្យបណ្តាប្រទេសលោកខាងលិចរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីរហូតដល់ប្រទេសនេះបញ្ឈប់សង្គ្រាម ។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានទាក់ទាញការថ្កោលទោសជាអន្តរជាតិដោយនាំឲ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើទីក្រុងមូស្គូ និងបានជំរុញឲ្យមាននិរទេសក្រុមហ៊ុនសកលជាច្រើនចេញពីប្រទេសរុស្ស៊ី ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៦៩១ នាក់ត្រូវបានសម្លាប់ និង ១,១៤៣ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈមានជនភៀសខ្លួនជាង ៣ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


