ព័ត៌មានអន្ដរជាតិ
នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន (មានវីដេអូ)
នាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន (GUR) និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា រុស្ស៊ីកំពុងហ្វឹកហាត់ និងត្រៀមនាំយកប្រជាជនលីប៊ី និងស៊ែបទៅប្រយុទ្ធនៅអ៊ុយក្រែនបន្ថែមពីលើទាហានស៊ីឈ្នួលស៊ីរីដែលខ្លួនកំពុងចុះឈ្មោះរួចហើយ ។

ពាក់ព័ន្ធនឹងការនាំយកទាហានស៊ីឈ្នួលមកកាន់រុស្ស៊ីនេះដែរ, យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jerusalem Post បានឲ្យដឹងថា រុស្ស៊ីបានផ្តល់ប្រាក់ឈ្នួលដល់ទាហានស៊ីឈ្នួលបរទេសក្នុងមួយខែពី ៣០០ ទៅ ៦០០ ដុល្លារ ដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន ។
ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ភ្លើងខៀវដល់អ្នកស្ម័គ្រចិត្តមកពីមជ្ឈិមបូព៌ារហូតដល់ ១៦,០០០ នាក់មករុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន ។

បន្ថែមពីនេះ ចារកម្មអ៊ុយក្រែនបានប្រកាសក្នុងសេចក្ដីថ្លែងការ៍មួយថា រុស្ស៊ីបានបើកមជ្ឈមណ្ឌលជ្រើសរើសទាហានស៊ីឈ្នួលចំនួន ១៤ កន្លែងនៅក្នុងទីក្រុង Damascus, Aleppo, Hamma, Raqqa និង Deir ez-Zor នៃប្រទេសស៊ីរី ។
បន្ទាប់ពីការហ្វឹកហ្វឺន ទាហានស៊ីឈ្នួលត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនឆ្លងកាត់តំបន់ Khmeimim ហើយបន្ទាប់មកដល់មូលដ្ឋានទ័ពអាកាស Chkalovsky ដោយយន្តហោះ Tu-134 ចំនួន ២ គ្រឿង និងយន្តហោះ Tu-154 មួយគ្រឿង ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់សប្ដាហ៍ទី ៤ ហើយ បន្ទាប់ពីការលុកលុយរបស់ក្រុងមូស្គូលើក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បណ្ដាលឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលជាច្រើននាក់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Jerusalem Post
ចុចអាន ៖ អ៊ុយក្រែន បញ្ជាក់ពេលវេលាសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


