ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងឆ្លងកូវីដជាប់កំណត់ត្រាក្នុង១ថ្ងៃជាង៦០ម៉ឺននាក់ តែកំពុងគិតបញ្ចប់បំរាម
ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាប់កំណត់ត្រាដល់ ៦២១ ៣២៨នាក់ និងករណីស្លាប់ថ្មីក៏ជាប់កំណត់ត្រា ៤២៩នាក់។ នេះបើតាមអាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ប៉ុន្តែប្រទេសនេះកំពុងសម្លឹងរកការបញ្ចប់បំរាមរឹតត្បិត។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង បាននិយាយថា វីរុសបំប្លែងឆ្លងលឿនរហ័ស Omicron កំពុងរាតត្បាតខ្លាំងធ្វើឲ្យករណីឆ្លងថ្មីខ្ពស់ជាប់កំណត់ត្រាជាលំដាប់។ ទន្ទឹមជាមួយគ្នានេះ ការស្ទង់មតិសាធារណៈមួយបង្ហាញថា មនុស្សជាច្រើនរំពឹងឆ្លងវីរុសនេះដែលភ័យខ្លាចផលវិបាកសុខភាពកាន់តែធ្ងន់ធ្ងរ។

ករណីឆ្លងប្រចាំថ្ងៃកើនឡើងខ្ពស់ជាងអ្វីដែលអាជ្ញាធរសុខភាពបានព្យាករទៅទៀត។ កាលពីថ្ងៃពុធ រដ្ឋាភិបាលបាននិយាយថា ខ្លួនរំពឹងទុកករណីឆ្លងប្រចាំថ្ងៃដល់កំពូលពាក់កណ្តាលល៤០ម៉ឺននាក់។ កាលពីមិនដល់មួយខែមុន រដ្ឋាភិបាលបានព្យាករពីរលកឆ្លងប្រចាំថ្ងៃឈានដល់ខ្ពស់បំផុតត្រឹមពាក់កណ្តាលខែមីនា១៤ម៉ឺននាក់ទៅ២៧ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះជាងពាក់កណ្តាលលាននាក់។
ទោះជាមានតួលេខច្រើនយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនមានសញ្ញាណាបង្ហាញពីការគិតឡើងវិញចំពោះផែនការក្នុងដកបំរាមគម្លាតសង្គមស្ទើរទាំងអស់នាប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ ហើយទស្សនៈសាធារណជនទំនងជាគំាំទ្រចំពោះផែនការដកបំរាមនេះ។
រដ្ឋាភិបាលបានបន្ថយបំរាមគោចរទៅម៉ោង១១យប់ បញ្ឈប់ការពង្រឹងសម្រាប់អ្នកមានកាតចាក់វ៉ាក់សាំង និងគ្រោងទម្លាកការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងមកពីក្រៅប្រទេស។
ជាមួយគ្នានេះក៏មានការសម្រេចចិត្តថាតើត្រូវបន្ធូរបន្ថយវិធានការផ្សេងៗទៀតដូចជាកំណត់មនុស្ស៦នាក់ក្នុងការជួបជុំគ្នាឯកជន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនាថ្ងៃសុក្រនេះ ព្រមទាំងការពាក់ម៉ាស់ទាំងក្នុង និងក្រៅទីសាធារណៈផងដែរ។
ទោះបីជាកូរ៉េមិនធ្លាប់អនុម័ត«គោលការណ៍កូវីដសូន្យ» និងមិនដែលដាក់បំរាមបិទខ្ទប់ទូទាំងប្រទេស ក៏ប្រទេសនេះធ្លាប់បានប្រើវិធានការយ៉ាងខ្ជាប់ខ្ជួន និងការធ្វើចត្តាឡីស័កដើម្បីទប់ស្កាត់ករណីឆ្លងថ្មី។
មន្ត្រីក្រសួងសុខាភិបាល លោក Son Young-rae បាននិយាយកាលពីថ្ងៃពុធថា ការវិភាគរបស់រដ្ឋាភិបាលលើករណីអ្នកឆ្លង Omicron ប្រហែលជាង១៤ម៉ឺននាក់កាលពីឆ្នាំមុនបង្ហាញថា មិនមានអ្នកស្លាប់ទេក្នុងចំណោមអ្នកឆ្លងអាយុក្រោម៦០ឆ្នាំដែលបានចាក់វ៉ាក់ដូសជំរុញ។ ជំងឺកូវីដអាចព្យាបាលបានដូចជាជំងឺផ្តាសាយតាមរដូវកាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


