សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះ ចុះរុះរើដំបូលនិងជញ្ជាំងបែត្រីនៅលើទន្លេក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូស្រុកបរិបូណ៌
លោកអភិបាលស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំសមត្ថកិច្ចចម្រុះ និងអាជ្ញាធរឃុំឆ្នូកទ្រូ ចុះរុះរើដំបូល និងជញ្ជាំងបែត្រីដែលត្រូវបានគេលួចប្រក់ដំបូល និងបាំងជញ្ជាំងដើម្បីបន្លំរស់នៅលើផ្ទៃទឹកទន្លេ ជាថ្មីទៀត ផ្ទុយពីអនុសាសន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

លោក ចេង ចាន់ដូណា អភិបាល ស្រុកបរិបូណ៌ ជាអ្នក ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការណែនាំឲ្យម្ចាស់បែត្រី រុះលើដំបូលចេញវិញនោះបានប្រាប់ឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីមានអ្នកលួចចូលទៅប្រក់ដំបូលនិងជញ្ជាំងរស់នៅលើផ្ទៃទឹកឡើងវិញនោះ។
នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងសរុបប្រមាណជាង ២០នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ និងឃុំឆ្នុកទ្រូបានចុះណែនាំឲ្យម្ចាស់បែត្រីទាំងអស់ឱ្យរុះរើដំបូលនិងជញ្ជាំងបែចេញដោយខ្លួនឯង និងកន្លែងខ្លះក៏មានកងកម្លាំងសមត្ថកិច្ចចម្រុះជួយរុះរើផងដែរ។

ចំពោះការអនុវត្តនៅព្រឹកនេះ ក្រុមចម្រុះបានរុះរើដំបូលបែត្រីធំៗ ចំនួន៤កន្លែង បូកនិងថ្ងៃម្សិលមិញផង សរុបបានចំនួន ២៩បែ ដែលមួយកន្លែងៗ មានទំហំជាង៨០ ម៉ែត្រការ៉េ។
លោកអភិបាលស្រុកបរិបូរណ៌បានបន្តថា ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូលបាំងជញ្ជាំង និងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍របស់អាជ្ញាធរខេត្ត ដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ឡើងទៅរស់នៅលើគោកវិញឲ្យខានតែបាន។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ។ បើពុំនោះទេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ចំពោះផែនការរុះរើដំបូល និងជញ្ជាំងបែត្រីខាងលើនេះ គឺកំពុងតែបន្តធ្វើរហូតដល់អស់ពីលើផ្ទៃទឹកក្នុងឃុំឆ្នុកទ្រូនេះ។
សូមបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការបម្លាស់ទីផ្ទះប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ឲ្យឡើងមករស់នៅលើគោកវិញតាមការរៀបចំរបស់រដ្ឋបាលខេត្ត។
ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែត្រីនៅពីក្រោម ប្រក់ដំបូលពីលើ និងបាំងជញ្ជាំងរស់នៅ ដែលករណីនេះអាជ្ញាធរខេត្ត នឹងមិនអនុញ្ញាតឱ្យធ្វើបែបនេះបន្តទៀតឡើយ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


