ជីវិតកម្សាន្ដ
ដួង សុខគា សម្តែងការខកចិត្ត ចំពោះទង្វើជនអគតិ ដែលបំភ្លៃព័ត៌មានខុសពីការពិត ពីតារាអាយ៉ៃ លោក ព្រហ្ម ម៉ាញ
តារាប្រុសពហុជំនាញរបស់ខ្មែរលោក ដួង សុខគា បានបង្ហាញអារម្មណ៍ខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនឆ្លៀតឱកាសមួយក្តាប់តូច ដែលដើម្បីចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន ខំបំភ្លៃព័ត៌មានផ្ទុយការពិតឲ្យសាធារណជនមានការយល់ច្រឡំ។

ការលើកឡើងដោយបង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់លោក ដួង សុខគា នាពេលនេះ គឺបន្ទាប់ពីមានការបង្ហោះចែករំលែកដំណឹងដ៏ភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី ២៤ ខែមីនាម្សិលមិញថា តារាចម្រៀងអាយ៉ៃលោកតា ព្រហ្ម ម៉ាញ បានទទួលមរណភាពបន្ទាប់ពីមានជំងឺលើសឈាម។ប៉ុន្តែដំណឹងនោះ ត្រូវបានភរិយាលោកតា ព្រហ្ម ម៉ាញ បានចេញមុខទាត់ចោលភ្លាមៗថាពុំមែនជាការពិតឡើយ។

លោក ដួង សុខគា បានលើកឡើងថា លោកគ្រូ ព្រហ្ម ម៉ាញ អាយុវែងគាត់មិនអីទេ ទេវតាឱ្យព្រលឹង! ខ្ញុំពិតជាចង់ឱ្យអ្នកបង្ហោះបំភ្លៃប្រមាថគាត់សូមទោសគាត់ជាបន្ទាន់ ហើយជូនពរគាត់ផង។ ខ្ញុំមិនចង់និយាយវែងឆ្ងាយទេ ល្មមហើយអស់លោកបែបៗនេះក៏ចេះតែទៅរួចដែរ។


ទន្ទឹមគ្នានោះក៏មានការបញ្ចេញទស្សនៈដែរថា បើមិនច្បាស់ទេកុំចេះតែប្រមាថអាយុជីវិតគាត់វាបាបចុះនរក ជូនពរឲ្យលោកពូឆាប់ជាសះស្បើយពីជំងឺ សូមទេវតាឆ្នាំថ្មីតាមថែរក្សាបីបាច់លោកពូឲ្យជួបតែសំណាងល្អជានិច្ច។ ខ្លះថាលោកតាគាត់អាយុ វែងណាស់ស្អប់អ្នកផុសមិនពិតណាស់ ព្រោះតែប្រយោជន៍ចង់ឲ្យផេកខ្លួនល្បី។

សូមបញ្ជាក់ថា បន្ទាប់ពីជួបហេតុការណ៍ដួលសន្លប់វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃនាយ ព្រហ្ម ម៉ាញពេលនេះ កំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិកក្បែរស្ពានអាកាស ៧ មករា ដើម្បីតាមដានស្ថានភាពជំងឺ លើសឈាមរបស់គាត់ ខណៈដែលពេលនេះអាការៈលោកតាបានធូរស្រាលច្រើនមួយកម្រិតហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


