ជីវិតកម្សាន្ដ
ដួង សុខគា ស្នើអ្នកផលិតមាតិកា កុំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ក្លាយជាមេរោគបាត់បង់តម្លៃ ថ្លៃថ្នូរ សង្គមជាតិ
តារាប្រុសពហុជំនាញលោក ដួង សុខគា បានស្នើដល់អ្នកផលិតរឿង ឬផលិតមាតិកាមួយចំនួន កុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ក្លាយជាមេរោគឆ្លងធ្វើឱ្យបាត់បង់សេចក្តីសុខក្នុងការរស់នៅ បាត់បង់តម្លៃថ្លៃថ្នូរជាជនជាតិ និងបាត់បង់ក្តីស្រលាញ់គឺ សាមគ្គីភាព។

លោក ដួង សុខគា ទោះបីបច្ចុប្បន្នមានការមមាញឹកក្នុងការងារសិល្បៈផ្នែកភ្លេងបុរាណយ៉ាងណាក្តី តែជាការកត់សម្គាល់លោកមិនភ្លេចក្នុងការបំផុសមហាជនខ្មែរពាក់ព័ន្ធទៅនឹងរឿងសង្គមនោះទេ។ តាមរយៈផ្នត់គំនិតរបស់លោក ដួង សុខគា កន្លងមកលោកតែងចេញសារដាស់តឿនល្អៗដែលជាគំនិតវិជ្ជមានសម្រាប់សង្គមពិសេស គឺយុវជនខ្មែរជំនាន់ក្រោយឱ្យបានយល់ដឹងពីតម្លៃវប្បធម៌ អរិយធម៌ សិល្បៈ និងអក្សរសាស្រ្តជាតិជាដើម។
តួយ៉ាងពេលនេះ លោក ដួង សុខគា ស្នើដល់អ្នកផលិតមាតិកាមួយចំនួន គឺត្រូវចេះគិតពីតម្លៃសង្គមផង ដោយលោកលើកឡើងថា អ្នកផលិតរឿងដើម្បីផ្សាយទាំងឡាយ តាមរយៈមាតិការបស់អ្នកតើមានសាបព្រោះ បណ្តុះពូជអសីលធម៌ ពូជអកុសលកម្មច្រណែន ឈ្នានីស កេងប្រវ័ញ្ច រុកកួន បង្ខូចឈ្លើយដែរឬទេ? ព្រោះវាជាមេរោគឆ្លងធ្វើឱ្យបាត់បង់សេចក្តីសុខក្នុងការរស់ នៅបាត់បង់តម្លៃថ្លៃថ្នូរជាជនជាតិមួយ និងបាត់បង់ក្តីស្រលាញ់ គឺសាមគ្គីភាព។

លោក ដួង សុខគា បាននិយាយទៀតថា “សូមកុំឱ្យដើម្បីតែបានប្រយោជន៍ ហើយមិនគិតផលប៉ះពាល់ យោបល់ខ្ញុំតាមដានកូនរបស់អ្នក និងខ្លួនអ្នកផងដែរ តើមានមើលប៉ះមាតិកាខាងលើដែរឬទេ? វានឹងឆ្លងចូលក្នុងចិត្តគំនិតដោយមិនដឹងខ្លួនភាពផូរផង់របស់ភូមិយើងផ្តើមចេញពីយើង“។

កត់សម្គាល់ដែរថា តារាពហុជំនាញអាចលេងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណលោក ដួង សុខគា ជារឿយៗលោកតែងបង្ហាញពីឆន្ទៈបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួម ថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជា កេរ្តិ៍តំណែលមរតកដូនតាដ៏ល្អផូរផង់របស់ខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


