ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ចេញវីដេអូបាញ់មីស៊ីលអន្តរទ្វីបថ្មី មានទាំង គីម ជុងអ៊ុន អមដំណើរ
កូរ៉េខាងជើងបានបញ្ចេញវីដេអូដែលខ្លួនអះអាងថាជាការបាញ់សាកល្បងដោយជោគជ័យនៃកាំជ្រួចមីស៊ីលអន្តរទ្វីប (ICBM) ថ្មីលើកដំបូងរបស់ប្រទេសក្នុងរយៈពេលជាង ៤ ឆ្នាំ ។

ទូរទស្សន៍រដ្ឋកូរ៉េ KCNA បានចាក់ផ្សាយវីដេអូនេះកាលពីថ្ងៃសុក្រ ដោយបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាមួយនឹងមីស៊ីល Hwasong-17 ធ្វើដំណើរឆ្ពោះទៅកាន់កន្លែងបាញ់បង្ហោះរបស់ខ្លួន ។
កាសែតគណបក្សកម្មករដែលកំពុងកាន់អំណាចនិយាយថា មីស៊ីលបានហោះឡើងដល់កម្ពស់ជាង ៦,២០០ គីឡូម៉ែត្រ ហើយហោះហើរប្រហែល ៦៧ នាទី មុនពេលវាយប្រហារគោលដៅរបស់វានៅក្នុងដែនសមុទ្រ ។

មីស៊ីលនេះត្រូវបានគេដឹងថាបាញ់ចេញពីព្រលានយន្តហោះអន្តរជាតិមួយនៅជាយក្រុងព្យុងយ៉ាង ខណៈមន្ត្រីជប៉ុនជឿថា មីស៊ីលបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។
ទន្ទឹមនោះអ្នកជំនាញជឿជាក់ថា កូរ៉េខាងជើងអាចនឹងបាញ់បង្ហោះមីស៊ីល ICBM មួយផ្សេងទៀត នៅមុនថ្ងៃខួបគម្រប់ ១១០ ឆ្នាំរបស់ស្ថាបនិកប្រទេសក្នុងខែមេសា ។

គួរបញ្ជាក់ថា វាក៏កើតឡើង ស្របពេលដែលលោក គីម បញ្ជាក់ពីការបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដើម្បីទប់ស្កាត់នូវការគំរាមកំហែងពីចក្រពត្តិនិយមអាមេរិក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីស៊ីលដែល កូរ៉េខាងជើង បាញ់ចុងក្រោយបំផុត មិនបានដូចបំណងទេ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


