ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បន្តិចទៀត ដល់រដូវឃោសនាអំពីតម្លៃប្រេងសាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលខាងមុខឆាប់ៗនេះ ការឃោសនាបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងឈានចូលមកដល់។ ក្នុងនោះ បណ្ដាគណបក្សនយោបាយប្រឆាំងមួយចំនួន នឹងលើកយកបញ្ហាតម្លៃប្រេងសាំងមកឃោសនា ស្របពេលដែលតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងតែឡើងថ្លៃ ដោយសារតែវិបត្តិអ៊ុយក្រែន-រុស្ស៊ី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះថា មិនយូរទៀតនោះទេ នឹងមានការឃោសនាអំពីតម្លៃសាំងនៅកម្ពុជា ស្របពេលការបោះឆ្នោតជិតឈានចូលមកដល់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «បន្តិចទៀត ដល់រដូវដេញថ្លៃសាំង បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ ២០០០ បើខ្ញុំឈ្នះ ខ្ញុំធ្វើសាំងឲ្យនៅតែ ៣០០០ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំង ថ្លៃសាំងនៅលើលោកនេះ គឺថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯងៗ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា នាពេលបន្តិចទៀតនេះ រដូវឃោសនាបោះឆ្នោត នឹងឈានចូលមកដល់ ដែលសម្ដេចហៅថា រដូវអួតអាងរបស់បណ្ដាគណបក្សនយោបាយប្រឆាំង ជុំវិញបញ្ហាតម្លៃប្រេងសាំងនេះ។ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល មិនអាចនិយាយបាននោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា