ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្យាយាម Hack ណាតូ និងក្រសួងការពារជាតិរបស់បណ្តាប្រទេសអឺរ៉ុប ខាងកើត
យោងតាមរបាយការណ៍ពីក្រុមវិភាគការគំរាមកំហែងរបស់ Google បានឲ្យដឹងថា ថ្មីៗនេះពួក Hacker រុស្ស៊ី បានព្យាយាមជ្រៀតចូលបណ្តាញរបស់អង្គការណាតូ និងក្រសួងការពារជាតិនៃប្រទេសអឺរ៉ុបខាងកើតមួយចំនួន។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនបាននិយាយនោះទេថាតើ ទាហានណាខ្លះត្រូវបានកំណត់គោលដៅនៅក្នុងអ្វីដែល Google ពណ៌នាថាជា “យុទ្ធនាការបន្លំអត្តសញ្ញាណ” ដែលចាប់ផ្តើមដោយក្រុម មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ឈ្មោះ Coldriver ឬ Callisto។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដោយប្រើគណនី Gmail ដែលទើបបង្កើតថ្មី។

ក្រុមមន្ត្រីអាមេរិកបានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ី និងក្រុម Hacker គាំទ្រដោយរុស្ស៊ី កំពុងតែបង្កការគំរាមកំហែង។
យ៉ាងណាក្តី រុស្ស៊ីបានបដិសេធការចោទប្រកាន់ពីការបង្កើនការវាយប្រហារតាមអ៊ីនធឺណិត លើគោលដៅលោកខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកជំនាញ ប្រាប់ឈ្មោះសារធាតុគីមី ដែលទំនងជាប្រើដើម្បីបំពុលលោក Abramovich
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


