Connect with us

ចរាចរណ៍

រថយន្តកុងតឺន័របើកគេចពីរថយន្ដដឹកបន្លែដែលបុកបង្គោលភ្លើងជ្រុលបុករះម៉ូតូនិងរថយន្តជាង១០គ្រឿង

បានផុស

នៅ

រថយន្ដកុងតឺន័រមួយគ្រឿងបើកបុករះម៉ូតូនិងរថយន្ដសរុបជាង១០គ្រឿង ដោយសារប្រឹងទាញចង្កូតគេចពីរថយន្ដកូរ៉េដឹក​បន្លែ​ដែលបើក​បុកបង្គោលភ្លើងនៅខាងមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខខារ៉ាអូខេ រាត្រីពណ៌មាស តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមម៉ូតូនៅមុខហាងខារ៉ាអូខេ ត្រង់ចំណុចកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB- 4120 បើកតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលចង្កូតទៅបុក​ខឿនទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរងការខូចខាត ពេលនោះក៏មានរថយន្តម៉ាក VOLVO សណ្ដោងទូកុងតឺន័រពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-6330 ដែលបើកបរស្របទិសគ្នាក្នុងល្បឿនលឿន​ហើយប្រឹងគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះ​ម៉ូតូជាង១០​គ្រឿង និងរថយន្តម៉ាក KIA ១គ្រឿងទៀតដែលចតនៅលើខឿនចំណីផ្លូវមុខហាងខារ៉ាអូខេ បណ្ដាលឱ្យម៉ូតូខ្លះកៀបជាប់ក្រោមរថយន្តរង​ការខូចខាត តែសំណាងល្អដែរដែលមិនមានមនុស្សណាម្នាក់រងរបួសនោះ។ ភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័របម្រុងចុះគេចខ្លួន តែត្រូវសន្តិសុខហាងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែង​យក​រថយន្តបង្កហេតុ និងម៉ូតូរងគ្រោះទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម