សន្តិសុខសង្គម
បទល្មើសឆក់កាបូបនិងទ្រព្យសម្បត្តិពីពលរដ្ឋកំពុងកើតមានច្រើននៅកណ្តាលក្រុងដូនកែវ
ប៉ុន្មានថ្ងៃដើមខែមេសា មុនចូលឆ្នាំខ្មែរនេះកើតមានករណីចោរឆក់ទ្រព្យសម្បត្តិតាមដងផ្លូវពីប្រជាពលរដ្ឋកណ្តាលក្រុងដូនកែវ ផ្ទួនៗ បានសម្រេចដោយមិនរំខានសមត្ថកិច្ចនោះទេ។

ករណីទីមួយកើតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ម៉ោង១០និង៤៥នាទី ស្ថិតនៅចំនុចផ្លូវជាតិលេខ២ ខាងមុខសាលាឆទានភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ លើអ៊ំប្រុសម្នាក់ ដោយក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងvivaមួយនិងមួយគ្រឿងទៀតមិនស្គាល់។ អ៊ំប្រុសជាជនរងគ្រោះបានបញ្ជាក់ថា ក្រុមចោរបានបន្លំធ្វើជាសួរគាត់ថាមានស្គាល់គ្រូខ្មែរណាព្យាបាលតឆ្អឹងបាក់ដែរឺទេ? ស្រាប់តែមួយសន្ទុះក្រោយមកចាប់ដៃម្ខាងរបស់គាត់និងបានដោះយកចិញ្ចៀនមាស៥ជីបានសម្រេចដោយសុវត្ថិភាព (ជាករណីអាចដាក់ថ្មាំ)។

ករណីទី២ កើតឡើងនៅវេលាម៉ោង១៤និង១២នាទីរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ២ចំណុចហាងលក់បាយភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ លើស្រ្តីពីរនាក់បងប្អូននិងកូនប្រុសម្នាក់។ ស្ត្រីជាជនរងគ្រោះបានបញ្ជាក់ថា ពួកគាត់ធ្វើដំណើរពីផ្សារល្វេមកផ្សារតាកែវដើម្បីទិញអីវ៉ាន់នៅផ្សារធំតាកែវ លុះមកដល់ចំណុចខាងលើក៏ត្រូវបានក្រុមចោរមានគ្នាពីរនាក់ជិះម៉ូតូឌ្រីមសង់គ្មានមានស្លាកលេខ ពាក់អាវខ្មៅទាំងពីរ គ្មានមួកសុវត្ថិភាព បានធ្វើសកម្មភាពឆក់កាបូបពួកគាត់បានសម្រេចដោយសុវត្ថិភាព។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្នុងការបូបដែលចោរឆក់រួមមាន ទូរស័ព្ទដៃ១គ្រឿងម៉ាកអូប៉ូ, ខ្សែករមាសមួយខ្សែទំងន់០៤ជី, លុយខ្មែរចំនួន៣,៥០០,០០០រៀល និងក្រវិលកំប៉ុងស្រាបៀរជាច្រើនទៀតផងដែរ។

ពាក់ព័ន្ធនឹងភាពអសន្តិសុខក្នុងក្រុងដូនកែវនេះ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះថា ជាមុខសញ្ញាថ្មីដែលជំនាញលោកនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយ។
លោកអធិការបញ្ជាក់ថា មានការថតជាប់ក្នុងកាំមេរ៉ាសុវត្ថិភាពតាមផ្ទះរបស់ប្រជាពលរដ្ឋពេលក្រុមចោរធ្វើសកម្មភាពដែរ តែរូបភាពមើលមិនច្បាស់៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


