ព័ត៌មានអន្ដរជាតិ
ថៃ អះអាងថា ការបញ្ជាទិញនាវាមុជទឹកបំពាក់ម៉ាស៊ីនម៉ាស៊ូតពី ចិន កំពុងដំណើរការ មិនមានបញ្ហាអ្វីទេ
នៅវិមានរដ្ឋាភិបាលថៃលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានថ្លែងដោយខ្លីចំពោះមុខក្រុមអ្នកសារព័ត៌មានថា ចំពោះករណីនាវាមុជទឹករបស់ចិនដែលថៃបានបញ្ជាទិញកំពុងដំណើរការ ហើយពិតជាមានគ្រឿងម៉ាស៊ីន និងមិនមានបញ្ហាអ្វីទេ ។
លោក Prawit Wongsuwan បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងទិញនាវាមុជទឹកជាមួយទីក្រុងប៉េកាំងកំពុងដំណើរការទៅមុខ បើទោះបីជាមានការសង្ស័យពីមុនដែលលើកឡើងដោយនាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាម៉ាស៊ីនក៏ដោយ ។
ការលើកឡើងនេះកើតឡើង ស្របពេលដែលលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសថៃក៏សុខចិត្តលុបចោលកុងត្រាទិញនាវាមុជទឹកពីចិនផងដែរ ប្រសិនបើនាវាមុជទឹកចិនមិនអាចបំពាក់ម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ដូចដែលបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនោះ ។
យោងតាមកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថា នាវាមុជទឹកប្រភេទ S26T Yuan-class ដែលប្រទេសថៃបានបញ្ជាទិញពីចិនត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត MTU396 ចំនួន ៣ គ្រឿងពីក្រុមហ៊ុន Motor and Turbine Union របស់ប្រទេសអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា កន្លងមកបញ្ហានេះក៏កើតឡើង បន្ទាប់ពីក្រុមហ៊ុនអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់ម៉ាស៊ីននេះនោះបានទេ ដោយសារការហាមឃាត់អាវុធរបស់សហភាពអឺរ៉ុបដែលត្រូវបានដាក់លើប្រទេសចិន បន្ទាប់ពីការសម្លាប់រង្គាលនៅទីលានធានអានមិនក្នុងឆ្នាំ ១៩៨៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai Enquirer
ចុចអាន ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាមហាសេដ្ឋី មានជាងគេរបស់ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


