សុខភាព
តើគូស្វាមីភរិយាជាទូទៅ ត្រូវរង់ចាំរយៈពេលប៉ុន្មាន ក្នុងការចង់មានផ្ទៃពោះ?
ស្ត្រីម្នាក់ៗ តែងតែមានលក្ខណៈដូចៗគ្នា ហើយកត្តាជាច្រើន អាចបណ្ដាលឲ្យមានបម្រែបម្រួលអ័រម៉ូន និងសរីរាង្គរបស់ស្ត្រី ដូចជា កត្តាផ្លូវកាយ និងផ្លូវចិត្ត ជាកត្តាបង្កើនរយៈពេល នៃការមានផ្ទៃពោះ។
ជាទូទៅគូស្វាមីភរិយា ត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែ ក្នុងមួយឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន ”ពេលវេលាដែលត្រូវការ ដើម្បីមានគភ៌”។

ពេលវេលានេះ ប្រែប្រួលពីស្ត្រីម្នាក់ ទៅស្ត្រីម្នាក់ទៀត យោងតាមសក្ដានុពល នៃការមានកូនរបស់គាត់។ រយៈពេលជាមធ្យម ដើម្បីមានផ្ទៃពោះ គឺរវាង៣ និង៦ខែ សម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ។ និយាយរួម រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយ។
ក) ការពន្យារកំណើត និងការមានផ្ទៃពោះ ៖
រឿងដំបូងដែលស្ត្រីម្នាក់គិតចង់បង្កើតកូន គឺជាការបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលប្រើថ្នាំផ្លាស់ប្ដូរវដ្តរដូវធម្មជាតិ ស្ត្រីម្នាក់នោះ នឹងត្រូវការពេលវេលា ដើម្បីទទួលបានវដ្តធម្មតាវិញ ហើយកុំបារម្ភប្រសិនបើអ្នកមិនមានផ្ទៃពោះជាលើកដំបូង។
ខ) អាយុមានឥទ្ធិពលលើពេលវេលាជាមធ្យម ដែលវាត្រូវការពេលមានផ្ទៃពោះ។ នៅពេលអាយុកាលរបស់ស្ត្រីកើនឡើង ស្ត្រីមិនសូវមានកូនទេ ពោលគឺរយៈពេលមធ្យមក្នុងការមានផ្ទៃពោះ។
គ) រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះរហូតដល់ទៅ៣០ឆ្នាំ
មុនពេលអាយុ៣០ឆ្នាំ លទ្ធភាព នៃការមានផ្ទៃពោះគឺ២៥% ក្នុងមួយវដ្តជាមធ្យម ហើយ ៨៥% នៃគូស្វាមីភរិយា មានផ្ទៃពោះក្នុងឆ្នាំដំបូង និង៩០% បន្ទាប់ពីពីរឆ្នាំ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ ក្នុងរវាង ៣ និង ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង។ ស្ត្រីអាយុ៣០ឆ្នាំ មានអត្រាជាមធ្យម ៧៥% ដែលមានកូនក្នុងកំឡុងពេល១២ខែ ក្រោយការបញ្ឈប់ការពន្យារកំណើតរបស់នាង។

ឃ) ស្ត្រី បន្ទាប់ពី៣០ឆ្នាំ ៖
ស្ត្រីចាប់ពីអាយុ៤០ឆ្នាំ ឱកាស នៃការមានផ្ទៃពោះក្នុងមួយវដ្តធ្លាក់ចុះដល់៦%។ ការធ្លាក់ចុះ នៃលទ្ធភាព នៃការមានផ្ទៃពោះអាចកើនឡើង បន្ទាប់ពីអាយុ៣៦ឆ្នាំ។ ស្ត្រីអាយុ៤០ឆ្នាំ មានឱកាសជាមធ្យម៤៤% ក្នុងការមានកូន ក្នុងកំឡុងពេល១២ខែ នៃការបញ្ឈប់ការពន្យារកំណើតរបស់នាង។
គូស្វាមីភរិយាទាំងអស់ តែងតែប្រាថ្នាចង់បានកូនជាកាដូរអាពាហ៍ពិពាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាជាមធ្យម ដើម្បីមានផ្ទៃពោះដំបូង ស្ត្រីត្រូវមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ស្ត្រីត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យល្អ ហើយត្រូវចាំថាកូននោះជាកាដូរ នៃសេចក្ដីស្រឡាញ់របស់អ្នក។
សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត មានសេវា ពិនិត្យ និងពិគ្រោះលើវិបត្តិអត់កូន ជាមួយនឹងក្រុមគ្រូពេទ្យជំនាញឯកទេសសម្ភព និងរោគស្ត្រី៕
អត្ថបទ ៖ រស្មី
ចុចអាន៖វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល៖ តើត្រូវពិសាអាហារ និងទឹកយ៉ាងដូចម្តេច?
ចុចអាន៖មើលអេកូញឹកពេក ប៉ះពាល់កូនអត់? ពិនិត្យប៉ុន្មានដងល្អ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


