ព័ត៌មានជាតិ
សង្ស័យបើកម៉ូតូ បុកឡាន ស្លាប់មន្ត្រីស៊ីម៉ាក់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង សង្ស័យដោយសារអ្នកបើកបរទាំងសងខាង ប្រើប្រាស់ល្បឿនលឿនហួសកំណត់ ហើយករណីនេះ បណ្តាលឲ្យមន្ត្រីស៊ីម៉ាក់ម្នាក់ ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីនេះកើតឡើងដោយសារ អ្នកបើកបរទាំងសងខាង ប្រើប្រាស់ល្បឿនលឿនហួសកំណត់។

បន្ថែមពីនោះ គ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1K. 8441 បើកបរដោយ ឈ្មោះ ស៊ា គឹមសៀង ភេទប្រុស អាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ រងបួសធ្ងន់ បានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្នុងនោះ ដោយឌុប ឈ្មោះ សុខ កក្ដដា (រងរបួសធ្ងន់) ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់ ស្រុកប្រាសាទបាគង។ បើកបរ ទិសដៅពីលិច ទៅកើត បុកជាមួយរថយន្តម៉ាកFORLAND ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ3C.0435។ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើត ទៅលិច ។

លោកបន្ថែមថា ក្រោយពេលកើតហេតុរួច អ្នកបើករថយន្ដ ចុះរត់គេចខ្លួនបាត់។ លោកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្ដាំ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃស្រុកប្រាសាទបាគង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


