Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដក្នុងអន្តេវាសិកដ្ឋានកូរ៉េខាងត្បូង ឆ្លងនិស្សិតវៀតណាម២០នាក់

បានផុស

នៅ

និស្សិតវៀតណាមមួយក្រុមមានគ្នា២០នាក់ក្នុងអន្តេវាសិកដ្ឋានមួយនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅថ្ងៃពុធនេះ។

ការធ្វើតេស្តត្រូវបានធ្វើឡើងលើមនុស្សចំនួន១៦២នាក់ដែលក្នុងនោះមាន៥៩នាក់ជានិស្សិតមកពីប្រទេសវៀតណាមបន្ទាប់ពីនិស្សិតវៀតណាមម្នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះកាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិតទាំងនោះបានរស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋានមួយនៅមហាវិទ្យាល័យ Ajou Motor ក្នុងទីក្រុង Boryeong។

ក្រៅពីជនជាតិវៀតណាម អន្តេវាសិកដ្ឋាននេះក៏មាននិស្សិតកូរ៉េខាងត្បូងរាប់រយនាក់ និស្សិតអ៊ូសបេគីស្ថាន៧នាក់និងថៃម្នាក់ផងដែរ។

អ្នកនាំពាក្យទីក្រុងបានប្រាប់កាសែត South China Morning Post ថា “យើងនឹងធ្វើតេស្តលើនិស្សិតប្រមាណ៣០០នាក់ផ្សេងទៀតដែលរស់នៅក្នុងអន្តេវាសិកដ្ឋាននៅថ្ងៃនេះ”។

លោកនិយាយថា ករណីថ្មីចំនួន២០នេះមានន័យថា ឥឡូវ មានការឆ្លងចំនួន៥៥ករណីនៅក្នុងទីក្រុង Boryeong ដែលមានប្រជាជនចំនួន១០០,០០០នាក់។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដសរុបចំនួន៤៥,៤៤២ករណី អ្នកស្លាប់៦១២នាក់និងអ្នកជាសះស្បើយ៣២,៩៤៧នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ទីតាំង​មួយ​នៅ​ជ្រោយចង្វារ ត្រូវ​បានជ្រើសរើស​​ជា​កន្លែង​ព្យាបាលអ្នកឆ្លង​កូវីដ-១៩

ចុចអាន៖ ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្ដេចធិបតី ថា គោលនយោបាយលើក្រដាសល្អហើយ តែត្រូវឱ្យភាពជាក់ស្ដែងលើដីកាន់តែប្រសើរថែមទៀត

ព័ត៌មានជាតិ៣០ នាទី មុន

ព្រឹកថ្ងៃនេះ សម្ដេចធិបតី អញ្ជើញជួបជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង៥ពាន់

ព័ត៌មានជាតិ៤៤ នាទី មុន

អគ្គលេខាធិការ CICA អរគុណកម្ពុជាដែលបានផ្តល់ការគាំទ្រដល់សកម្មភាពនានារបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់​ប្រធានរដ្ឋសភា

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពអ្នកនាំពាក្យ រៀបចំសិក្ខាសាលាស្តីពីការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម