Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ ទណ្ឌកម្មដែលលោកខាងលិចដាក់លើ រុស្ស៊ី គឺជា “ការស៊ុតបាល់ចូលទីខ្លួនឯង” (មានវីដេអូ) 

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា ប្រទេសលោកខាងលិច បានស៊ុតបាល់បញ្ចូលទីខ្លួនឯង ដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី។

This image has an empty alt attribute; its file name is 625751161ab402001927a379.webp

លោក​​និយាយ​ថា ការដាក់ទណ្ឌកម្ម ​បាន​នាំ​ទៅ​រក​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​លោក​ខាង​លិច។

និយាយអំពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុករបស់រុស្ស៊ី លោកពូទីន បានអះអាងថា អតិផរណាកំពុងមានស្ថិរភាព ហើយតម្រូវការលក់រាយនៅក្នុងប្រទេស គឺមានសភាពប្រក្រតី។

This image has an empty alt attribute; its file name is putin-says-west-hurt-themselves-with-sanctions-proposes-using-budget-to-support-economy-1650285768561.jpg

គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ជុំវិញការលុកលុយប្រទេសអ៊ុយក្រែន។

មុននេះ លោក ពូទីន បានប្រាប់មន្ត្រីរដ្ឋាភិបាលកំពូលតាមរយៈវីដេអូថា រុស្ស៊ីគួរតែប្រើប្រាស់ថវិការបស់ខ្លួនដើម្បីគាំទ្រសេដ្ឋកិច្ច និងសាច់ប្រាក់ងាយស្រួល ក្នុងលក្ខខណ្ឌផ្តល់ប្រាក់កម្ចី បើទោះបីជាការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល នឹងធ្វើឲ្យការផ្តល់ប្រាក់កម្ចីមានតម្លៃថោកក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សង្គ្រាមអ៊ុយក្រែន ចាប់ផ្តើមដំណាក់កាលទី២ ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៣០ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៣៤ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម