ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះជិត១០០ នាក់ចុះអនុវត្តសាលដីកាតុលាការកំពូលរឹបអូសដី និងផ្ទះប្រគល់ឱ្យភាគីឈ្នះក្ដី
កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារប្រមាណជាជិត១០០នាក់ ដឹកនាំដោយ លោក ច្រែង ម៉ិ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនិងលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារបានចុះអនុវត្តសាលដីការបស់តុលាការកំពូលជាលើកទី២ដោយរឹបអូស យកដីនិងផ្ទះមួយកន្លែង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ប្រគល់ឱ្យម្ចាស់បំណុល ដែលជាភាគីឈ្នះក្តីដើម្បីទទួលបានកាន់កាប់ជាម្ចាស់ស្របច្បាប់។

ការអនុវត្តសាលដីកានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២២ នៅចំណុចទីតាំងខាងលើទៅតាមអំណាចសាលដីការដ្ឋប្បវេណី លេខ ១៦៨«ឆ»ចុះថ្ងៃទី១១មិនាឆ្នាំ ២០២១៩ របស់តុលាការកំពូល។
បើទោះយ៉ាងណា ការអនុវត្តសាលដីការបស់តុលាការកំពូលពេលនោះមិនមានការប៉ះទង្គិចគ្នាទេ ដោយភាគីចាញ់ក្តីព្រមប្រគល់ដីដែលមានទទឹង១១.៦០ មបណ្តោយជាង៣០០ម៉ែត្រនិងផ្ទះឲ្យទាំងមិនអស់ចិត្ត។

ប្រភពឱ្យដឹងថា សំនុំរឿង រដ្ឋប្បវេណីនេះបានប្តឹងផ្តល់គ្នា អស់រយះពេល ជិត២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៥រហូតដល់បច្ចុប្បន្ន រវាង ដើមបណ្តឹងឈ្មោះផាន់ យ៉ាន់ណា ភេទស្រី និងចុងចម្លើយឈ្មោះខោល សំណាង ភេទប្រុស ដែលជាបងប្អូនជីដូនមួយគ្នា។
បើទោះបីយ៉ាងណា នៅពេល សមត្ថកិច្ច ចុះទៅដល់ បានជួប កូនបំណុល ព្រមទាំងសាច់ញាតិហើយ អាជ្ញាសាលា និងគណៈកម្មការបានសម្របសម្រួលហើយ ភាគីកូនបំណុលដែលជាអ្នកចាញ់ក្តី មិនមានការតវ៉ាចំពោះការអនុវត្តនេះទៀតឡើយ ប៉ុន្តែពួកគាត់មិនអស់ចិត្តនោះទេ។

ដំណើរការអនុវត្តគឺគណៈកម្មការក៍បានអនុវត្តទៅតាមខ្លឹមសារ នៃសាលដិការរដ្ឋប្បវេណីលេខ ១៦៨«ឆ»ចុះថ្ងៃទី១១មិថុនាឆ្នាំ ២០១៩ របស់តុលាការកំពូលជាលើកទី២ ដោយធ្វើការប្រគល់អចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តរួមមានដី មានប័ណ្ណម្ចាស់កម្មសិទ្ធិកាន់កាន់លេខ J1 ១៦៩៧ចុះថ្ងៃទី០៧ខែកក្កដា ឆ្នាំ ១៩៩៣ និងផ្ទះ ដែលស្ថិតនៅលើដីមានប័ណ្ណកម្មសិទ្ធិលេខខាងលើស្ថិតនៅភូមិ ក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ ឱ្យទៅម្ចាស់បំណុល នៃការអនុវត្តឈ្មោះ ផាន់ យ៉ាន់ណាដើម្បីទទួលបានការកាន់កាប់ជាម្ចាស់ ស្របច្បាប់ចាប់ពីពេលនេះតទៅ។
បន្ទាប់អ្នកធ្វើកណត់ហេតុ រួចអានឲ្យភាគីពាក់ពន្ធ័ស្តាប់រួចរាល់នោះ កូនបំណុល ក៍បានរុះរើរបស់របរចេញដោយស្ម័គ្រចិត្ត។

បើតាមការរៀបរាប់របស់ម្ចាស់បំណុលឱ្យដឹងថា ផ្ទះ និងដីនោះជាកេរ្តិ៍ របស់ឪពុកម្តាយរបស់គាត់តាំងពីសង្គមចាស់។ ក្រោយឆ្នាំ ១៩៧៩ ឪពុកម្តាយបានស្លាប់ចោលអស់ទៅបន្សល់ទុកនៅតែគាត់ជាកូនកំព្រាម្នាក់ឯងរស់នៅលើដីនោះ។ លុះក្រោយមកអ៊ំស្រីគាត់ក៏មកនៅជាមួយ។ អ៊ំស្រីដែលជាម្តាយបង្កើត របស់កូនបំណុល រស់ជាមួយគ្នាដោយមិនមានទំនាស់នឹងគ្នានោះទេ។
ភាគីអ្នកឈ្នះក្តីបានឱ្យដឹងទៀតថា ខណៈនោះនៅឆ្នាំ ១៩៩៣ គាត់ក៍បានធ្វើប័ណ្ណកម្មសិទ្ធិ ដោយមានការឯកភាពពីម្តាយធំ។ រយះពេល ក្រោយមកទៀតគាត់មានគ្រួសារ ក៍បានទៅរស់នៅ ខាងប្តីមួយរយះ ក៍បានត្រឡប់មកវិញ ហើយត្រូវបានម្តាយធំព្រមទាំងកូនៗដែលត្រូវជាបងប្អូន ជីដូនមួយបណ្តញគាត់ចេញមិនឱ្យរស់នៅ ក៍មានការប្តឹងផ្តល់គ្នាតាំងពីឆ្នាំ ២០០៥រហូតមក។
ដោយមានការតស៊ូយ៉ាងស្វិតស្វាញហើយមានឯកសារភស្តុតាងផងទើបតុលាការកំពូលកាត់ឲ្យគាត់ឈ្នះក្តីពេលនេះ៕
អត្ថបទ៖ ឌីរៀ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


