កីឡា
U-23 ឡាវ កោះហៅកីឡាករពីលីគទី១ និងទី២ថៃ មកជួយក្រុមក្នុងកីឡាស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំឡាវ កាលពីម្សិលមិញបានប្រកាសបញ្ជីឈ្មោះបឋមកីឡាករ ៣២នាក់របស់ខ្លួន ដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខែក្រោយ។
ការកោះហៅកីឡាករ ៣២រូបនេះ នឹងត្រូវជម្រុះមកនៅត្រឹម ២០នាក់ប៉ុណ្ណោះដើម្បីមកប្រកួតតតាំងជាមួយកម្ពុជា, ថៃ, សិង្ហបុរី និងម៉ាឡេស៊ី នៅក្នុងពូល B។

យោងតាមគេហទំព័រសហព័ន្ធកីឡាបាល់ទាត់ឡាវ គ្រូបង្វឹក លោក Han Michael Weib បានកោះហៅកីឡាករ៣២នាក់ ដែលក្នុងនោះភាគច្រើនជាយុវជនដែលបានលេងក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-23 Championship) កម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពី ២ខែមុន ជាពិសេសកីឡាករ BounphachanBounkong ដែលរកបាន ២គ្រាប់ជួយឱ្យក្រុមបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះ ក៏មានឈ្មោះនៅក្នុងក្រុមផងដែរ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ងដដែលរូបនេះ ក៏កោះហៅកីឡាករលើសអាយុ ២៣ឆ្នាំ ៣នាក់ផងដែរ ហើយក្នុងនោះ ២នាក់កំពុងប្រកបអាជីពនៅលីគបាល់ទាត់ថៃទី១ និងទី២ ពោលគឺកីឡាករ Phithack Kongmathilath លេងនៅលីគលំដាប់ទី២ ថៃ ក្លិប Nakhonpathom United និងកីឡាករ Phoutthasay Khochalern លេងនៅលីគកំពូលថៃ ក្លិប Samutprakan FC ខណៈកីឡាករលើសអាយុម្នាក់ទៀត គឺកីឡាករ Kaharn Phetsivilay លេងនៅលីគក្នុងស្រុក ជាមួយក្លិប Young Elephants FC។

លោក Han Michael Weib ធ្លាប់បាននិយាយអំពីពូលដែលក្រុមរបស់លោកនៅជាមួយកម្ពុជា ដែរថា៖ «យើងមិនអាចប៉ានស្មានពីគូប្រកួតរបស់យើងឡើយ តែនៅថ្ងៃប្រកួតយើងត្រូវតែរួចរាល់ និងខ្ញុំចង់និយាយថាការត្រៀមខ្លួនរបស់យើងបានចាប់ផ្ដើមហើយ ហើយការត្រៀមខ្លួនគឺជាកូនសោ ដោយយើងបានចាប់ផ្ដើមវាតាំងពីខែកុម្ភៈនៅក្នុងកម្មវិធី AFF U23 ដែលវាបាននាំមកនូវភាពជោគជ័យមួយដល់យើង ហើយនៅក្នុងការប្រកួតមិត្តភាព (FIFA Day) ក៏ល្អថែមទៀត យើងឈ្នះការប្រកួតជាច្រើន យើងមានទំនុកចិត្ត ហើយយើងក៏អាចកាន់តែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ស៊ីហ្គេម។»
សូមបញ្ជាក់ថា ឡាវ គឺជាក្រុមដែលកម្ពុជា ត្រូវជួបប្រកួតនៅថ្ងៃបើកឆាក ពោលគឺថ្ងៃទី០៩ ខែឧសភា វេលាម៉ោង ៤និង០០នាទីល្ងាច៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


