ព័ត៌មានជាតិ
មន្ត្រីជំនាញតាមបណ្តាខេត្ត ត្រូវបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារជនមានពិការជាពិសេសកុមារ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្ត្រីជំនាញ តាមបណ្តារាជធានីខេត្តបន្តសកម្មភាព លើកកម្ពស់វិស័យគាំពារសង្គម ការពារជនមានពិការភាព និងមនុស្សចាស់ពិសេសកុមារតែម្ដង ស្របតាមគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ។
លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធគាំពារសង្គម» ដែលមានការចូលរួមពីលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក ចំណុះរដ្ឋបាលខេត្តចំនួន ៥ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។
លោក ឈួរ សុបញ្ញា បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព និងសមាគមមនុស្សចាស់នៅកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត មន្ត្រីអនុគណ:កម្មាធិការជំនួយសង្គម ត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នកជំនាញការធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គមតែម្ដង។
លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម និងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌជាតិ គោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


