ជីវិតកម្សាន្ដ
តារាហ្វេសប៊ុក ប៉េត្រូ ទម្លាយកុងត្រាក្រដាសទទេ ជាមួយឧកញ៉ាមួយរូប ខាតប្រាក់ខ្ទង់ម៉ឺនដុល្លារ
ភ្នំពេញ៖ បន្ទាប់ពីផ្ទុះដំណឹងដ៏រសើបអំពីរឿងរ៉ាវនាយ ប្រុញ ចាកចេញពីក្រុមកំប្លែងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់លោកឧកញ៉ា សម្បត្តិ បង្កការភ្ញាក់ផ្អើលដល់មហាជននោះ ស្រាប់តែមុននេះមានតារាកំប្លែងល្បីលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកម្នាក់ទៀតគឺ នាយ ប៉េត្រូ បានទម្លាយការឈឺចាប់របស់ខ្លួនផងដែរ។

ទន្ទឹមគ្នានឹងដំណឹងរបស់នាយ ប្រុញ នោះ នាយ ប៉េត្រូ ក៏បានបង្ហោះរូបភាពនៃការចុះកុងត្រាជាមួយឧកញ៉ា សម្បត្តិ ភ្ជាប់ជាមួយព័ត៌មានផ្សាយពីនាយប្រុញ និងការរៀបរាប់សារយ៉ាងវែងអន្លាយ ព្រមជាមួយស្ទីកឃ័រទឹកភ្នែក។
នាយ ប៉េត្រូ លើកឡើងថា៖ “ប្អូនប្រុញអើយប្អូន បងមិនដឹងថាប្អូនមានរឿងអី ឬពិបាកបែបម៉េចទេ តែសម្រាប់បង បងលើសប្អូន ១០០ ដង ខ្ញុំធ្លាប់តែឮសែកក្លែងក្លាយ តែនេះ ជួបហើយ កុងត្រាក្រដាសទទេ។ គាត់ថាឱ្យកាន់ថតក្រដាសទទេសិនទៅ។ ពុទ្ធោអើយ ហើយគាត់ថា ផ្តល់កុងត្រារយៈពេល១ឆ្នាំ នោះអ្វីៗមិនពិតទេ ទទួលបានលុយថ្លៃថតពីររឿង និងឡាយពីរដងតែប៉ុណ្ណោះ ពោលគឺថា ឡាយបានតែពីរដង ថតបានពីររឿងទេ ចុងក្រោយក៏ស្ងាត់ឈឹង ហើយក៏ដាច់ចិត្តឆាត telegram ទៅគាត់ដើម្បីសុំលុយកុងត្រាខ្លះ ឬក៏ឱ្យគាត់ជួយទិញឡានតូចមួយ ដើម្បីធ្វើដំណើរហើយធ្វើការកាត់ជូនគាត់វិញ ព្រោះពេលនោះគ្មានអីជិះទេ និយាយនេះមិនខ្មាស់គេទេ”។

តារាហ្វេសប៊ុករូបនេះនិយាយទៀតថា លោកគ្រាន់តែចង់និយាយរឿងដែលជួបកន្លងមក ហើយចំពេលខាងក្រុមហ៊ុនអាហារបំប៉នធំជាងគេនៅក្នុងស្រុកបានផ្តល់កុងត្រារយៈពេល ១ ឆ្នាំ តែខាងក្រុមការងារថា នាយប៉េត្រូ ជាប់គេហើយ។
នាយប៉េត្រូ លើកឡើងបន្តថា៖ “អារម្មណ៍ពេលហ្នឹង ធ្លាក់ថ្លើមដល់ដី។ បងប្អូនសាកគិតមើលខាតប៉ុន្មានម៉ឺនដុល្លារ។ បញ្ជាក់ផុសនេះ គឺគ្រាន់តែចង់បញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំទេ មិនចង់បានអ្វីពីគាត់ឡើយ សុំតែកុំឱ្យជួបរឿងបែបនេះទៀត។ រឿងនេះខុសមកពីខ្ញុំទេ ដែលហ៊ានកាន់ក្រដាសទទេដោយគ្មានអក្សរ និងការផ្តិតមេដៃ បង្ហោះជាសារធារណៈ ខ្ញុំមិនហ៊ានតបតអ្វីទេ បានត្រឹមតែទុកក្នុងចិត្ត ព្រោះគ្មានឋានៈ គ្មានខ្នង គ្មានខ្សែរយៈអ្វីទាំងអស់ សុំតែមួយរស់ និងសុំឱ្យតែ ម្ចាស់ក្រុមហ៊ុន អាហារបំប៉នធំជាងគេ គឺបងស្រី ទ្រី ដាណា Dana Try ជួយផ្តល់ការងារឱ្យប្អូនវិញផងបានទេ ព្រោះថាព្រោះខ្ញុំមិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុនមួយនេះ ឬក្រុមហ៊ុនផ្សេងឡើយ”។

ជុំវិញរឿងរ៉ាវនេះ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ មិនទាន់អាចទាក់ទងសូមការបកស្រាយពីលោកឧកញ៉ា សម្បត្តិ បាននៅឡើយទេ។ យើងស្វាគមន៍ និងរង់ចាំជានិច្ចចំពោះការបកស្រាយពីលោកឧកញ៉ានៅពេលក្រោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ឧកញ៉ា សម្បត្តិ បានបង្ហោះវីដេអូមួយ ស្ដីពី ការចុះកុងត្រាជាមួយ នាយ ប៉េត្រូ អមដោយ Caption បញ្ជាក់ថា លោក និងភរិយា បានផ្តល់កុងត្រាការសហការការងារពេញ១ឆ្នាំជាមួយ ក្រុមនាយធុងប៉េត្រូ ដើម្បីបង្កើតវីដេអូកំប្លែងសប្បាយៗប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


