Connect with us

ព័ត៌មានជាតិ

កងកម្លាំងកម្ពុជាជាង ៨ពាន់នាក់ បានចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសចំនួន ៨

បានផុស

នៅ

កម្ពុជាប្រែក្លាយពីប្រទេសទទួលយកកងកម្លាំង ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសមួយ ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសនានាលើពិភពលោក។

នេះបើតាមការឲ្យដឹងពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសលោកទទួលជួបសវនាការជាមួយលោក សេនដឺសុន អតីតមេបញ្ជាការកងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្ដោះ​អាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នាទីស្ដីការក្រសួងការបរទេសកម្ពុជា។

លោក ប្រាក់ សុខុន បានឲ្យដឹងថា គិតរហូតមកឆ្នាំ ២០២២នេះ កងកម្លាំងកម្ពុជាជាង ៨ពាន់នាក់ បានចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសចំនួន ៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។

លោក សេនដឺសុន បានសម្ដែងការអបអរសាទរ និងកោតសរសើរកម្ពុជា​ ដែលការបញ្ជូនកងកម្លាំងរាប់ពាន់នាក់ទៅចូលរួម ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសនានាជុំវិញពិភពលោក។

ក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវសមិទ្ធផលរបស់អ៊ុនតាក់ ដែលសម្រេចបាននៅកម្ពុជា គឺការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ ១៩៩៣ បើទោះបីនៅពេលនេះ ភាគីខ្មែរក្រហមធ្វើពហិកាមិនចូលរួម ហើយបានបន្តបង្កសង្គ្រាមបែបឧទ្ធាមរបស់ពួកគេក៏ដោយ។

ប្រមុខការទូតកម្ពុជា គូសបញ្ជាក់បន្ថែមថា ក្រោយការដកចេញរបស់កងកម្លាំងអ៊ុនតាក់ពីកម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលបាននាំនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ និងមានស្ថិរភាពទាំងស្រុង នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩៨៕

អត្ថបទ៖ ធឿន វ៉ាន់សុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម