ព័ត៌មានជាតិ
មនុស្សជាង ៦ពាន់នាក់ ដើរដើម្បីសន្តិភាព រំលឹកគុណដល់រដ្ឋាភិបាល និងវីរកងទ័ពកម្ពុជាប្រឹងប្រែងការពារបូរណភាពទឹកដី
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំព្រឹត្តិការណ៍ ទិវាដើរពិភពលោក ក្រោមពាក្យស្លោក “ដើរដើម្បីសន្តិភាព»។ ព្រឹត្តិការណថ្មើរជើងនេះ ដើម្បីរំលឹកគុណ និងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពជួរមុខដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីកម្ពុជា និងជួយរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងនៅវេលាម៉ោង៧:០០ នាទីព្រឹក រហូតដល់ម៉ោង ៩:០០នាទីព្រឹក ដោយចេញដំណើរពីវិមានឯករាជ្យខេត្តកំពង់ចាម និងបន្តដំណើរ ឆ្ពោះទៅវេទិការអុំទូក និងត្រឡប់មកវិមានឯករាជ្យវិញ មានចម្ងាយ ៤គីឡូម៉ែត្រ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត និងព្រះវត្តមានរបស់ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។

ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព នាពេលនេះ ក៏ដើម្បីលើកកម្ពស់ស្មារតី និងថែរក្សាសន្តិភាពនៅកម្ពុជា និងនៅក្នុងសាកលលោកទាំងមូល៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


