Connect with us

សន្តិសុខសង្គម

កោះហៅកូនស្រីឧកញ៉ាម្នាក់ ពីបទ​ប្រព្រឹត្តិ​អំពើ​លួច និងប្រើអំណាចកៀបសង្កត់អាជីវករនៅក្រុងបាវិត

បានផុស

នៅ

ករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្សពួកចំនួន ៣ នាក់ ឈ្មោះ ថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេសជ្ជ:ប្រជាពលរដ្ឋលក់ដូរនៅតាមផ្លូវ ត្រូវជាប់ចោទពីបទ “ប្រព្រឹត្តអំពើលួចនិងប្រើអំណាច​កៀប​សង្កត់” ហើយត្រូវព្រះរាជអាជ្ញាចេញដីកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅខែឧសភាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួក ទៅលើកយកសម្ភារៈលក់ដូរ និងភេស្ជៈដូចជា÷ ធុងទឹកកក ធំចំណុះ១០០លីត្រ ចំនួន២, ធុងដាក់ទឹកកក ចំណុះ៦០លីត្រចំនួន១, និងភេស្ជៈក្នុងធុងជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេះ​យកទៅស្នាក់​ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះ កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេស្ជៈបែបនេះ។

បើតាមលោកស្រី កុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វារព្រំដែនអន្តរជាតិបាវិតជាយូរឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណតរថយន្តដោយទទួលបានអាជ្ញាប័ណ្ណរយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។

ស្ត្រី កុយ សុវណ្ណី បានបន្តថា កាលពីឆ្នាំ២០១៧ គាត់បានបន្តប្រកបមុខរបរលក់ភេស្ជៈ នេះគ្មានអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ ដោយ​រូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ា លី ប៉ោយូ ទេ។

ចំពោះករណីនេះដែរ ក្រុមអ្នករត់តាក់ស៊ីវិញបានលើកឡើងថា បេនឡាន ក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ​២០១២​ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឲ្យជនបរទេស រហូតមក​ដល់ឆ្នាំ២០១៥ បានសង់អាគារកាស៊ីណូ ផ្ទះជួលសងខាងនៅសល់ចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន។

សព្វថ្ងៃគឺអ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ា លី ប៉ោយូ មក​បង់​ថ្លៃបេនរថយន្ត១គ្រឿង១ម៉ឺនរៀលរាល់ថ្ងៃ ខណៈ​បេនឡានបានក្លាយជាអគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេសអស់ហើយ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម